ដោយៈ ទេព មង្គល / កំពង់ស្ពឺៈ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថាៈ ចំណងសាមគ្គីភាព មិត្តភាព កម្ពុជា-ចិន បានបង្ហាញពិភពលោក នូវមិត្តភាពពិត រវាងប្រជាជន និងប្រជាជន ប្រទេស និងប្រទេស ហើយនឹងប្រែក្លាយជាកេរ្តិរ៍តំណែលមួយ នៃការកសាងសហគមន៍មួយ វាសនាមួយ ទៅថ្ងៃអនាគត សម្រាប់មនុស្សជាតិ ដែលនឹងត្រូវបន្ត ទៅរាប់រយពាន់ឆ្នាំ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់បែបនេះ នៅពេលសម្តេចពិជ័យសេនា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ ទីលានហ្វឹកហាត់ចម្រុះ និងការសម្តែងលំហាត់ ទាំង ៧ ជំនាញ របស់និស្សិតនាយទាហាន កងទ័ពជើងគោក ជំនាន់ទី៩ នៅវិទ្យាស្ថានកងទ័ពជើងគោក នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។
សម្តេចពិជ័យសេនា ទៀ បាញ់ៈ ចំណងសាមគ្គីភាព មិត្តភាពកម្ពុជា-ចិន បង្ហាញពិភពលោក នូវមិត្តភាពពិត
សម្តេចពិជ័យសេនា បានកោតសសើរ ចំពោះអនុព័ន្ធយោធាចិន ប្រចាំកម្ពុជា ទីប្រឹក្សាយោធា ក្រុមបច្ចេកទេសចិន ប្រចាំវិទ្យាស្ថានកងទ័ពជើងគោក ដែលបានសហការល្អ ជាមួយកងយោធពលខេមរភូមិន្ទ តាមរយៈការជួយឧបត្ថម្ភគាំទ្រជាច្រើន ទាំងកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី សម្ភារនិងថវិកា ជួយកសាង ហេដ្ឋារចនាសម្ព័ន្ធ វិទ្យាស្ថានកងទ័ពជើងគោក តាំងពីឆ្នាំ២០០២ រហូតមកដល់បច្ចុប្បន្ននេះ។
សម្តេចពិជ័យសេនា បានបន្តថាៈ ” តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅក្នុង ២ ទស្សវត្សរ៍ ចុងក្រោយនេះ បានធ្វើឱ្យប្រទេសជាតិ មានការរីកចម្រើន លើគ្រប់វិស័យ ក្នុងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ មានការវិវត្ត ឥតឈប់ឈរ បានធ្វើឱ្យទំនាក់ទំនង មិត្តភាព ជាប្រពៃណី កម្ពុជា-ចិន មានការរីកចម្រើន គួរឱ្យគត់សម្គាល់ ក្នុងនោះកិច្ចសហប្រតិបត្តិការយោធា រវាងកងទ័ពទាំងពីរ ត្រូវបានបន្តពង្រឹង ពង្រីកកាន់តែស៊ីជម្រៅ លើគ្រប់វិស័យ រហូតឈានដល់ កិច្ចសហប្រតិបត្តិការ ភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយឈរលើគោលការណ៍ជឿជាក់គ្នា យោគយល់គ្នា គោរពគ្នា និងផ្តល់ប្រយោជន៍ឱ្យគ្នា លើមូលដ្ឋានឈ្នះឈ្នះ និងសហវិជ្ជមាន ដែលមិនអាចបបំបែក កាត់ផ្តាច់បានឡើយ ដូចថ្នាក់ដឹកនាំប្រទេសទាំងពីរ បានលើកឡើងថា មិត្តភាពជាប្រពៃណី និងជាប្រវត្តិសាស្ត្រ ដ៏យូរអង្វែង កម្ពុជា-ចិន គឺជាសម្បត្តិ ដ៏មានតម្លៃរួម រវាងប្រជាជនយើងទាំងពីរ កម្ពុជា-ចិន ” ។
សម្តេចពិជ័យសេនា ទៀ បាញ់ៈ ចំណងសាមគ្គីភាព មិត្តភាពកម្ពុជា-ចិន បង្ហាញពិភពលោក នូវមិត្តភាពពិត
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថាៈ ” សមិទ្ធផលទាំងអស់នេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែង នៃសកម្មភាពមនុស្សធម៌ ក្នុងស្មារតីទទួលខុសត្រូវ ក្នុងនាមជាបងប្អូន ជាមិត្តដែកថែប មិត្តអមតៈ ដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅ មិត្តរួមសុខទុក្ខ ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អ ក្នុងគ្រាលំបាក និងជាមិត្តដៃគូដ៏ល្អ និយាតិច ធ្វើច្រើន។ សកម្មភាពទាំងអស់នេះ បានឆ្លុះបញ្ចាំង អំពីឆន្ទៈនយោបាយ ការប្តេជ្ញាចិត្តដ៏មោះមុត ក្នុងការលើកស្ទួយចំណងទាក់ទងទ្វេរភាគី ឱ្យកាន់តែខ្លាំក្លាថែមទៀត ជាពិសេសទំនាក់ទំនងរវាងប្រជាន និងប្រជាជន កងទ័ព និងកងទ័ព ដែលជាមូលដ្ឋានគ្រឹះ នៃទំនាក់ទំនងយូរអង្វែ របស់ប្រជាជាតិទាំងពីរ ” ៕/V