Home ព័ត៌មានអន្តរជាតិ ឧបនាយក​រដ្ឋមន...

ឧបនាយក​រដ្ឋមន្ត្រី​ថៃ ហៅ​រដ្ឋប្រហារ​នៅ​មី​យ៉ាន់​ម៉ា​ថា​ជា​«​កិច្ចការ​ផ្ទៃក្នុង​របស់​គេ »

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​ឧបនាយក​រដ្ឋមន្ត្រី​ថៃ​លោក ប្រា​វីត វង់​ស៊ូ​វ៉ុន កាលពី​ថ្ងៃ​ចន្ទ​បាន​ហៅ​រដ្ឋប្រហារ​យោធា​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​ថា​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ក្បែរ​ខាង​មួយ​នេះ​។​

​នៅពេល​ត្រូវ​បាន​សួរ​អំពី​រដ្ឋប្រហារ​នៅ​មី​យ៉ាន់​ម៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ជាប់ឆ្នោត​របស់​លោកស្រី​អ៊ុង សាន ស៊ូ​ជី ឧត្តមសេនីយ៍ ប្រា​វីត បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​«​វា​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​គេ​»​។​

​យោធា​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃ​ចន្ទ​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន ក្រោយ​ឃាត់ខ្លួន​លោកស្រី អ៊ុង សាន ស៊ូ​ជី និង​សមាជិក​សំខាន់ៗ​ដទៃ​ទៀត​នៃ​គណបក្ស​សម្ពន្ធ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ដែល​កំពុង​​កាន់​អំណាច​នៅ​ពេល​មុន​នេះ​ក្នុង​ថ្ងៃ​ដដែល​។​

​ឧត្តមសេនីយ៍ ប្រា​វីត បាន​និយាយថា រដ្ឋាភិបាល​មាន​ការព្រួយបារម្ភ​អំពី​វីរុស​កូរ៉ូណា​នាំចូល​មកពី​មី​យ៉ាន់​ម៉ា​ជាង​រដ្ឋប្រហារ​នៅ​ទីនោះ​។​

​ថៃ​និង​មី​យ៉ាន់​ម៉ា មាន​ព្រំដែន​រួម​គ្នា​ប្រវែង​ប្រមាណ​២.៤០០​គីឡូម៉ែត្រ​៕

​ឧត្តមសេនីយ៍ ប្រា​វីត វង់​ស៊ូ​វ៉ុន​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular