ដោយ: មុនីរ័ត្ន/ភ្នំពេញ : មន្ទីរកិច្ចការនារីរាជធានីភ្នំពេញ សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញនៅថ្ងៃទី ១ខែកុម្ភៈ នេះ បានប្រារព្ធវេទិកាផ្សព្វផ្សាយលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ។
មន្ទីរកិច្ចការនារីរាជធានីភ្នំពេញប្រារព្ធវេទិកាផ្សព្វផ្សាយលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ
លោកស្រី កាន់រតនៈ ឧប្បុល ប្រធានមន្ទីរកិច្ចការនារីរាជ ធានីភ្នំពេញ មានប្រសាសន៏លើកឡើង ថា”ថ្ងៃ១៤ កុម្ភៈ” គឺជាថ្ងៃមួយ ដែលយុវវ័យជាច្រើនតែងតែចាត់វទុកថា ជាថ្ងៃពិសេសរវាងគូស្នេហ៍ ដែលផ្តល់នូវភាពផ្អែមល្ហែមជាមួយគ្នា ដែលកន្លងមក ធ្លាប់បានហៅថ្ងៃនេះ ថាជា”ថ្ងៃបុណ្យសង្សារ” ជាដើម។ ដោយសារការយល់ច្រឡំទើបកន្លងមកយុវវ័យបានធ្វើរឿងផ្តេសផ្ដាសដែល នាំឲ្យប្រាសចាកពីវប្បធម៌ ប្រពៃណីរបស់ខ្មែរនាំឱ្យបាត់បង់តម្លៃជាតិខ្មែរ។
ប្រធានមន្ទីកិច្ចការនារី បន្តថា ពិតណាស់ ការ ចេះ ស្រលាញ់ រាប់អាន និងជួយយកអាសារគ្នា ទៅ វិញទៅ មក គឺជា ប្រការ ល្អ មួយ ក្នុង សង្គម ជាតិដូចជា ការ ស្រលាញ់ រវាងម្ដាយ ឪពុក និង កូនប្រុស ស្រី បងប្អូនស្រលាញ់ មិត្ដភក្ដិ ស្រលាញ់ ក្រុមគ្រួសារមួយ ទៅ គ្រួសារ មួយ ការស្រឡាញ់សង្គម។ការភាន់ច្រឡំបុណ្យ នៃ ក្ដី ស្រលាញ់ ១៤ កុម្ភៈ ដែល ហៅ ម្យ៉ាងទៀត ថា”ថ្ងៃ បុណ្យ សង្សារ “ហាក់ ដូចជាមាន ប្រជាប្រិយភាព កាន់តែ ច្រើន ឡើង ក្នុងស្រទាប់យុវវ័យ ។
ចំណែកលោក ផន ដាវី សមាជិកក្រុមប្រឹក្សារាជធានីភ្នពេញ បានមានប្រសាសន៍៍ថា យុវជនត្រូវមានសីលធម៌ល្អ និងមានសេចក្តីស្រឡាញ់ សម្រាប់លោក ឪពុក អ្នកម្តាយ ជីដូន ជីតា លោកគ្រូ អ្នកគ្រូ និងមិត្ត ភក្តិរបស់យើង រួមគ្នា កសាងសង្គមមួយដែល សម្បូររុងរឿង៕សរន
មន្ទីរកិច្ចការនារីរាជធានីភ្នំពេញប្រារព្ធវេទិកាផ្សព្វផ្សាយលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ