Home ប្លែកៗ បង្គន់​លួច​ពី...

បង្គន់​លួច​ពី​ផ្ទះ​លំហែ​របស់​ហ៊ី​ត្លែរ​រំពឹង​លក់​ដេញថ្លៃ​បាន​ជាង ២ ម៉ឺន​ដុល្លារ​

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ បង្គន់​របស់​ហ៊ី​ត្លែ​រ ដែល​ជា​វត្ថុ​សេសសល់​ដ៏​ចម្លែក​បំផុត​មួយ​ពី​សម័យ​សង្គ្រាមលោក​លើក​ទី​២ នឹង​ត្រូវ​យកទៅ​លក់​ដេញថ្លៃ​។

​ដោយ​រំពឹង​លក់បាន​២០.៦០០ ដុល្លារ បង្គន់​នេះ​ត្រូវបាន​ទាហាន​អាម៉េរិក​ម្នាក់​លួច​ពី​បន្ទប់ទឹក​ឯកជន​របស់​មេដឹកនាំ​ផ្តាច់កា​រ​រូប​នេះ​នៅ​ផ្ទះ​លំហែ Berghof របស់​គាត់​នៅ​ជួរ​ភ្នំ​អាល់​ក្នុង​តំបន់​បា​វ៉ា​រៀ​។​

​លោក រេច​វ៉ាល់ បុ​ច ត្រូវបាន​មេទាហាន​ប្រាប់​ឱ្យ​ប្រមូល​យក​វត្ថុ​អ្វី​ក៏​បាន​តាម​អំពើ​ចិត្ត​ពី​ផ្ទះ Berghof​ដែល​រង​ការខូចខាត​យ៉ាងដំណំ​ពី​ការទម្លាក់​គ្រាប់បែក​របស់​សម្ព័ន្ធមិត្ត​ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​​នៃ​សង្គ្រាម​។​

​លោក​ហ៊ី​ត្លែរ​បាន​ស្ថិតនៅ​ទីក្រុង​បែរ​ឡាំង​អំឡុង​ការ​ឆ្មក់​ទម្លាក់​គ្រាប់បែក​តាម​អាកាស​នៅ​ខែ​មេសា​ឆ្នាំ​១៩៤៥ ហើយ​គាត់​បាន​ស្លាប់​នៅ​ទីនោះ​។​

​ពេល​ទាហាន​ម្នាក់​ទៀត​សួរថា​ហេតុ​អ្វី​គាត់​យក​ចាន​បង្គន់ ពលបាលត្រី​បុច​តប​វិញ​ថា “​តើ​លោក​គិត​ថា​ហ៊ី​ត្លែរ​ដាក់​គូទ​នៅទីណា​?”​។

​គាត់​បាន​យក​វា​ទៅ​ផ្ទះ​គាត់​នៅ​រដ្ឋ​ញូ​វ​ជើ​ស៊ី ហើយ​តាំង​វា​នៅ​បន្ទប់ក្រោមដី​របស់គាត់​។

​ឥឡូវ​គ្រួសារ​គាត់​យក​ចាន​បង្គន់​មក​លក់​ដេញថ្លៃ​នៅ​ទីក្រុង​ឆេ​សា​ភីក រដ្ឋ​ម៉ា​រី​លែ​ន នៅ​សប្តាហ៍​ក្រោយ ដោយ​រំពឹង​លក់បាន ២០.៦០០ ដុល្លារ​៕

ចាន​បង្គន់​របស់​ហ៊ី​ត្លែរ​រំពឹង​លក់​ដេញថ្លៃ​បាន ២០.៦០០ ដុល្លារ​នៅ​សប្តាហ៍​ក្រោយ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular