ដោយៈតារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាចានាចក្រកម្ពុជាបានថ្លែងថាសម្តេចនឹងយកឧទាហរណ៍របស់ប្រធានាធិបតីឥណ្ឌូ នេស៊ី និង លោកនាយករដ្ឋមន្ត្រីប្រទេសសឹង្ហបុរី ធ្វើជាគំរូក្នុងការចាក់វ៉ាក់សាំងកូវីដ១៩ ។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាលលើកមុនសម្តេចបានប្រកា សថាវ៉ាក់សាំងទី១ និងត្រូវចាក់ឲ្យសម្តេច,ក៏ប៉ុន្តែបញ្ហាសួរថាតើអ្នកណាជាអ្នកចាក់ឲ្យសម្តេចបើគ្រូពេទ្យដែលចាក់ឲ្យសម្តេចនោះមិនទាន់បានទទួលវ៉ាក់សាំងការពារខ្លួនផងនោះ ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងបែបនេះនៅក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតក្នុងសង្កាត់បាក់ខែងនាព្រឹកថ្ងៃ ១ ខែកុម្ភៈ ឆ្នាំ ២០២១ ។
សម្តេចតេជោហ៊ុនសែនបានលើកឡើងថាសម្តេចបានប្រកាសហើយថាវ៉ាក់សាំងចិនមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញសម្តេចនឹងទៅទទួលដោយផ្ទាល់ហើយសម្តេច បានប្រកាសថាវ៉ាក់សាំងទី ១សម្តេចនឹងទទួលមុនគេ ។ ប៉ុន្តែឥឡូវនេះបញ្ហាបានកើតឡើងហើយតើអ្នកណាដែលជាអ្នកចាក់វ៉ាក់សាំងឲ្យយើង បើអ្នកចាក់វ៉ាក់សាំងឲ្យយើង មិនទាន់ទទួលបានវ៉ាក់សាំងផងនោះត្រូវធ្វើម៉េចនេះជាបញ្ហា ។ សម្តេចបន្តថា៖ដុចនេះមានតែចាំសួរទៅខាងនាយករដ្ឋមន្ត្រីសាំងហ្គាពួ និង ប្រធានាធិបតីឥណ្ឌូនេស៊ីតើគាត់ បានចាក់វ៉ាក់សាំង គ្រូពេទ្យដែលចាក់វ៉ាក់សាំងឲ្យគាត់នោះបានទទួលវ៉ាក់សាំងហើយឬនៅ? បើសិនជាអត់ទាន់បានទទួលវ៉ាក់សាំងហើយចាក់ឲ្យគាត់ ខ្ញុំក៏ធ្វើតាមគាត់ប៉ុន្តែ ប្រសិនជាគាត់ថាគ្រូពេទ្យដែលចាក់ឱ្យគាត់នេះត្រូវតែចាក់វ៉ាក់សាំងមុនខ្ញុំក៏ត្រូវធ្វើតាមគាត់ដែរ ។យកប្រធានាធិបតីឥណ្ឌូណេស៊ីនិងនាយករដ្ឋមន្ត្រីសឹង្ហបុរីធ្វើជាឧទាហរណ៍ ។
សម្តេចតេជោ ហ៊ុន សែន បានបន្តឲ្យដឹងថា៖វ៉ាក់សាំងដែលយើងដឹងថាយើងបានដំបូងមកពីចិន១លានដូសដែលនឹងមកដល់នៅក្នុងខែកុម្ភៈនេះជើងជាមួយនឹងមកដល់៦០ ម៉ឺនដូសហើយនៅសល់នឹងបំពេញបន្ថែមទៀត។បន្ទាប់ទៅយើងទទួលពីកូវ៉ាក់ដែលជារបស់អង្គការសុខភាពពិភពលោកចំនួន ៧លានដូសបន្ថែមលើនោះយើងទិញតាមរយៈ កូវ៉ាក់ចំនួនមួយលានដូសទៀតអញ្ចឹងយើងបាន ៩ លានដូស។ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថានៅថ្ងៃនេះនឹងមានការប្រកាសបន្ទាប់ពីជំនួបរបស់អគ្គរដ្ឋទូតអូស្ត្រាលី ជាមួយនឹងលោកឧបនាយករដ្ឋមន្ត្រី អូនព័ន្ធ មុនីរ័ត្ន យើងនឹងទទួលពីអូស្ត្រាលីចំនួន ៣ លានដូស ។ ដោយអូស្ត្រាលីសម្រេចផ្ដល់នូវថវិកាចំនួន ២៨លានដុល្លារដល់កម្ពុជា សម្រាប់ ២០២០ ដល់ ២០២៣ តាមរយៈគំនិតផ្ដួចផ្ដើមទទួលបានវ៉ាក់សាំងកូវីដ១៩ ដោយវ៉ាក់សាំងដំបូងនិងមកដល់នៅពាក់កណ្ដាលឆ្នាំ ២០២១ ជំនួយឥតសំណងនេះ នឹងជួយឲ្យកម្ពុជាអាចបានវ៉ាក់សាំងសម្រាប់មនុស្ស ១លាន៥សែននាក់ដែលស្មើនឹង៣លានដូស។អញ្ចឹងយើងបាន ១១លានដូសនៅសល់៩ លានដូសទៀត តើយើងបាន ពីណា ។
សម្តេចតេជោបានឲ្យដឹងថា៖សម្តេចបានសរសេរលិខិតទៅនាយករដ្ឋមន្ត្រីចិនដើម្បីសំណូមពរបន្ថែម និង បានសរសេរលិខិតទៅនាយករដ្ឋមន្ត្រីឥណ្ឌា។ ប៉ុន្តែយើងបានគិតគូរ រួចទៅហើយនៅក្នុងការទិញនៅវ៉ាក់សាំងរបស់អង់គ្លេស AstraZeneca ។ប៉ុន្តែលោកស្រីឯកអគ្គរដ្ឋទូតអឺរ៉ុបបានបញ្ជាក់ថាស្នងការអឺរ៉ុបបានហាមលក់វាក់សាំងចេញពីអឺរ៉ុបទៅ ទៀត។សម្តេចតេជោ ហ៊ុន សែន បានបន្តថាពិភពលោកបានចាត់ទុកវ៉ាក់សាំងកូវីដ១៩ ជារបស់រួមដែលត្រូវចែករំលែកឲ្យគ្នា,សម្តេចបានស្នើឲ្យឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុប ជួយនាំសារទៅកាន់ស្នងការអឺរ៉ុបឲ្យបញ្ឈប់ការដាក់បំរាមនាំវ៉ាក់សាំងចេញពីអឺរ៉ុប ។ សម្តេចបានបន្តថាវ៉ាក់សាំង AstraZenecaវាធុននិងស៊ីតុណ្ហភាពពី២ទៅ៨អង្សាលើសូន្យ ក្នុងការរក្សាទុក ហើយតម្លៃរបស់វាចន្លោះពី ៤ ទៅ ៥ ដុល្លារអាមេរិកតែប៉ុណ្ណោះ។ ចំណែកស៊ីណូវ៉ាក់របស់ចិនតម្លៃ ២០ ដុល្លារអាមេរិកក្នុង១ដូស ។ ដូចនេះប្រភពវ៉ាក់សាំង របស់យើងប្រើគឺរបស់ចិននិងអង់ គ្លេសទោះបីទិញពីប្រទេសអង់គ្លេសក្នុងតម្លៃនេះគឺយើងមានលទ្ធភាពអញ្ចឹងបើដូច្នេះយើងត្រូវត្រៀមបម្រុង ២០ លានដូស ។ ពីមុនយើងត្រូវ ការ ២៦ លានដូសសម្រាប់ចាក់មនុស្ស ១៣ លាននាក់ ប៉ុន្តែឥឡូវយើងកាត់បន្ថយពី ៨០% ឬ ៧០ ភាគរយគឺយើងត្រូវចាក់មនុស្សប្រមាណ ១0 លាននាក់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថាយើងមានរថយន្តសម្រាប់ដឹកជញ្ជូនវ៉ាក់សាំងទៅតាមគោលដៅដែលត្រូវចាក់, កងទ័ពបានហ្វឹកហ្វឺនហើយពេទ្យនៅក្នុងកងទ័ពក៏បានហ្វឹកហ្វឺនរួចស្រេចហើយសម្រាប់ការចាក់វ៉ាក់សាំង ។ប៉ុន្តែស្ថិតនៅក្នុងចំណោមគ្រូពេទ្យដែលអ្នកទាំងនោះត្រូវទទួលបានមុនទើបអាចទៅចាក់ឱ្យគេបាន។ ដូច្នេះខ្ញុំក៏ ស្ថិតនៅក្នុងចំណោមក្រុមពេទ្យ។សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាសម្តេចគ្មានការភ័យខ្លាចក្នុងការចាក់វ៉ាក់សាំងនោះទេនេះជាការបង្កើតនូវជំនឿមួយចំពោះប្រជាពលរដ្ឋ ៕