ដោយៈពៅនិមល/ភ្នំពេញៈក្រសួងពាណិជ្ជកម្មបានប្រកាសនៅថ្ងៃនេះអំពីតម្លៃលក់រាយប្រេងសាំងធម្មតានិងប្រេងម៉ាស៊ូត។គឺប្រេងសាំងធម្មតាតម្លៃ៣.៤០០រៀលក្នុងមួយលីត្រ,ប្រេងម៉ាស៊ូតម្លៃ៣.០៥០រៀលក្នុងមួយលីត្រ។តម្លៃនេះគឺតម្លៃអតិបរមាលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់សម្រាប់អនុវត្តចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១៥ខែកុម្ភៈ។
សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថាយោងលើការព្រមព្រៀងលើរូបមន្តកំណត់តម្លៃជាមួយក្រុមហ៊ុនប្រេងឥន្ធនៈដែលប្រកបអាជីវកម្មនៅកម្ពុជា,យោងការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់និងអន្តរជាតិ។ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី០១ ដល់ ១៥ ខែកុម្ភៈ ឆ្នាំ២០២១ នឹងត្រូវលក់ ៣.៥៦០រៀល/១លីត្រ សម្រាប់សាំងធម្មតា EA92 និង ៣.២១០រៀល /លីត្រ សម្រាប់ប្រេងម៉ាស៊ូត។
ប្រភពដដែលបន្តថា ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់ រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន៤សេនដុល្លារ /លីត្រ ។ ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី០១ ដល់ ១៥ ខែកុម្ភៈ ឆ្នាំ២០២១ នឹងចុះមក ៣.៤០០ /លីត្រ សម្រាប់សាំងធម្មតា EA92 និង ៣.០៥០ រៀល រៀល /លីត្រ សម្រាប់ប្រេងម៉ាស៊ូត ។
សូមអានសេចក្ដីជូនដំណឹង