Home ព័ត៌មានជាតិ សន្តិសុខ តុលាការ​បើកសវ...

តុលាការ​បើកសវនាកា​រ​ជំនុំជម្រះ​សំណុំរឿង​លោក ហៀក ចាន់​លាង អភិបាលរងខណ្ឌ​៧​មករា ពាក់ព័ន្ធ​បទល្មើស​ផិត​

ដោយ​: ស​រិ​ទ្ធ / សៀមរាប​: នៅ​រសៀល​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ តុលាការ​ខេត្តសៀមរាប កំពុងបើក​សវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​លោក ហៀក ចាន់​លាង អភិបាលរងខណ្ឌ​៧​មករា ពាក់ព័ន្ធ​បទល្មើស​ផិត តាម​បណ្តឹង​របស់​ប្រពន្ធដើម​។ នេះ​តាម​ការបញ្ជាក់​របស់លោក យិន ស្រាង អ្នកនាំពាក្យ​សាលាដំបូង​ខេត្តសៀមរាប​។​

​សវនាការ នេះ ធ្វើឡើង​តាម​កំណត់ហេតុ​បង្ហាញខ្លួន​ភ្លាម របស់​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប ដោយ​ចោទប្រកាន់​លោក ហៀក ចាន់​លាង ពីបទ អំពើ​ផិត តាម​មាត្រា​៧​និង​មាត្រា​១០ នៃ​ច្បាប់​ស្តីពី ឯក​ពន្ធភាព ។ នាពេល​បន្តិចទៀត នេះ នឹង​ដឹង​លទ្ធផល ថា តើ​លោក ហៀក ចាន់​លាង នឹងត្រូវ​មានទោស​ដូចម្តេច​?​។​

​យោងតាម​ប្រភពព័ត៌មាន នៅ​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២១ នេះ បានអោយដឹងថា ដោយមាន​ការអនុញ្ញាត​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ោ វណ្ណ​និ​ត មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប នៅវេលា​ម៉ោង​២៣៖៣០​នាទី ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២១, កម្លាំង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ខេត្តសៀមរាប បាន​ចុះ​ដល់​បន្ទប់ ខុន​ដូ មួយកន្លែង ស្ថិតនៅ​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ។​
​ខណៈពេល​នោះ កម្លាំង​ជំនាញ​បានឃើញ​ឈ្មោះ ហេង បូ​ឡែ​ន ភេទ​ស្រី អាយុ​២៥​ឆ្នាំ រស់នៅ​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង លោក ហៀក ចាន់​លាង អាយុ​៤២​ឆ្នាំ ជា​អភិបាលរងខណ្ឌ​៧​មករា កំពុង​នៅក្នុង​បន្ទប់​ជាមួយគ្នា ។​

​ដោយមាន​ការសម្របសម្រួល​នីតិវិធី​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប , កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បានធ្វើការ​នាំខ្លួន​បុរស​និង​ស្ត្រី​ទាំង​២​នាក់ នេះ មក​ការិយាល័យ​ជំនាញ ដើម្បី​សាកសួរ ពាក់ព័ន្ធ​អំពើ​ផិតក្បត់ ។ ក្រោយមក ដោយមាន​ការឯកភាព​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប សមត្ថកិច្ច​សម្រេច​ធ្វើការ​ឃាត់ខ្លួន លោក ហៀក ចាន់​លាង កសាង​សំណុំរឿង​បញ្ជូនមក​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប​។ ចំណែក​ឈ្មោះ ហេង បូ​ឡែ​ន ត្រូវបាន​អនុញ្ញាតអោយ​ត្រឡប់ទៅផ្ទះ​វិញ​។​

​សមត្ថកិច្ច អះអាងថា ការ​ឈានដល់​ការបង្ក្រាប​នេះ ដោយសារ​តែមាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ឈ្មោះ ជ ករ​ណ ភេទ​ស្រី អាយុ​៤១​ឆ្នាំ មុខរបរ​មន្ត្រីរាជកា​រ មាន​ទីលំនៅ​ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ត្រូវជា​ប្រពន្ធ​ស្របច្បាប់​របស់លោក ហៀក ចាន់​លាង​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular