ចំនួន​មនុស្ស​ស្លាប់​ពី​ការឆេះ​អណ្តូងប្រេង​នៅ​ឥណ្ឌូនេស៊ី​កើន​ដល់​២២​នាក់​

1166
ចែករម្លែក

​ពួក​មន្ត្រី​បាន​និយាយថា ចំនួន​មនុស្ស​ស្លាប់​ពី​អគ្គិភ័យ​នៅ​អណ្តូងប្រេង​មិនមាន​ច្បាប់​អនុញ្ញាត​មួយ​នៅ​ខេត្ត​អាចេ​របស់​ឥណ្ឌូនេស៊ី បាន​កើន​ដល់​២២​នាក់​កាលពី​​ថ្ងៃ​ព្រហស្បតិ៍​ទី​២៦​មេសា បន្ទាប់ពី​ជនរងគ្រោះ​៤​នាក់​ទៀត​បាន​ស្លាប់​។​

​ប្រធាន​ទីភ្នាក់ងារ​បង្កា​រ​គ្រោះមហន្តរាយ​អាចេ បាន​និយាយថា មនុស្ស​៣៧​នាក់​នៅ​កំពុង​ត្រូវបាន​ព្យាបាល​នៅ​មន្ទីរពេទ្យ​ចំនួន​បី ភាគច្រើន​រង​ការ​រលាក​។​

​អណ្តូង​ទើប​ជីក​ខួង​ថ្មី​នៅក្នុង​ភូមិ​មួយ​នៅ​ស្រុក​អាចេ​ខាងកើត បាន​ផ្ទុះ​ឆេះ​កាលពី​ថ្ងៃ​ពុធ នៅពេល​មនុស្ស​ជាច្រើន​បាន​ព្យាយាម​ដង​ដួស​យក​ប្រេង​ដែល​បាញ់​ចេញមក​។​​អគ្គិភ័យ​នេះ​ត្រូវ​បាន​ពន្លត់​ទាំងស្រុង​កាលពីដើម​ថ្ងៃ​ព្រហស្បតិ៍ តែ​ហ្គាស​និង​ទឹក​លាយ​ប្រេង​បន្ត​បាញ់​ចេញ​ឥត​ឈប់​។​មនុស្ស​ជាង​៥០​គ្រួសារ​ត្រូវ​បាន​ជម្លៀសចេញ​ឆ្ងាយ​​ពី​អណ្តូងប្រេង​នេះ​៕ដោយ៖វាសនា

​បុរស​ប្រើ​ទូរស័ព្ទដៃ​ថត​យក​រូបភាព​អណ្តូងប្រេង​ដែល​ឆេះ​នៅ​ភូមិ​ប៉ា​សៀ ពូ​ទី​កាលពី​ថ្ងៃ​ពុធ​

ទីតាំងផ្សាយពាណិជ្ជកម្ម