​សំរាម​ប្រមាណ​ជាង ៧​តោនៈ អាជ្ញាធរ​សង្កាត់​សៀមរាប បំផុស​ចលនា​ប្រមូល និង​ដឹកជញ្ជូន យកចេញ​

​ដោយៈ បាយ័ន /​សៀមរាបៈ កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែមករា រហូតដល់​ថ្ងៃទី​១ ខែកុម្ភៈ​ឆ្នាំ​២០២១ នេះ លោក ម៉ៃ សា​ម៉េ​ត ចៅសង្កាត់​សៀមរាប បាន​ដឹកនាំ ក្រុមការងារ​សង្កាត់ ដោយមាន​សហការ ផ្តល់​សម្ភារ​ពី​អង្គការ​មូលនិធិ ទំពាំង​ស្នង​ឫស្សី និង​មានការ​ចូលរួម​ពី ក្រុមប្រឹក្សា​សង្កាត់ លោកគ្រូ អ្នកគ្រូ ថ្នាក់​ដឹក​ភូមិ ប្រជា​ការពារ សិស្សានុសិស្ស និង​បងប្អូន​ប្រជាពលរដ្ឋ សរុប​ចំនួន ១.៦២១ នាក់ ស្រី ៦៧៧ នាក់ ក្នុង​ដៅ​រក្សា​បរិស្ថាន​ល្អ បានរួម​គ្នា​ប្រមូល​សំរាម ចេញពី​ក្នុង​ស្ទឹង និង​ដី​ចំណី​ស្ទឹង​សៀមរាប ចាប់ពី​ផ្លូវ​វាង​ក្រុង ចុះទៅ​ក្រោម រហូតដល់​ភូមិ​ភ្នំ​ក្រោម និង​នៅ​ជុំវិញ​ជើងភ្នំ​ក្រោម ដោយ​ប្រមូល និង​ដឹកជញ្ជូន​សំរាម​ចេញ បាន​ចំនួន ២ ឡាន មាន​ទម្ងន់​ជាង ៧ តោន​កន្លះ​។​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular