អាជ្ញាធរ​ជាតិ​អប្សរា កាត់​ក្រី និង​ដកហូត​ដើមឈើ មាន​ហានិភ័យ​ខ្ពស់​នៅ​ខាងកើត​ប្រាសាទ តា​ព្រហ្ម​

អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹង នៅ​ថ្ងៃទី​១ ខែកុម្ភៈ នេះ​ថាៈ ដើម្បី​បង្ការ និង​បញ្ចៀស​គ្រោះថ្នាក់​ទុកជាមុន កុំ​ឲ្យ​ប៉ះពាល់​ដល់ អាយុជីវិត​របស់​ភ្ញៀវ ទេសចរ និង​យានយន្ត​គ្រប់​ប្រភេទ ក្រុម​ជំនាញ នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព វប្បធម៌ និង​បរិស្ថាន នៃ​អាជ្ញាធរ​ជាតិ​អប្សរា ដោយ​សហការ​ជាមួយ ផ្នែក​ពាក់ព័ន្ធ កំពុង​អនុវត្ត​វិធានការ​បន្ទាន់ ចំពោះ​ដើមឈើ​ទាំងនោះ ដោយ​កាត់​ក្រី​មែក ចំនួន ១២ មែក រួមមាន ដើម​អង្កាញ់ ២​ដើម ដើមឈើ​ទាល ២​ដើម ដើម​ត្រ​សេក ១​ដើម ដើម​ពពេល​ខែ ១​ដើម និង​ដើម​ទ្រៀក ១​ដើម​។ ចំណែកឯ​ដើមឈើ​ងាប់ ដែល​ដកហូត​ចំនួន ៦​ដើម រួមមាន ដើមឈើ​ទាល ២​ដើម ដើម​ត្រ​សេក ២​ដើម និង​ដើម​អង្កាញ់​២​ដើម​។​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular