ដោយៈ ប.ខុន / ភ្នំពេញៈ នៅពេលសួរថា តើនរណា ជាអ្នកគ្រប់គ្រងគម្រោងជីកស្តារ ប្រឡាយជើងក្អែប របស់ក្រសួងធនធានទឹក និងឧតុនិយម? បើបងប្អូនណា ដឹងជួយប្រាប់ ខ្ញុំ (អ្នកយកព័ត៌មានរស្មីកម្ពុជា) ផង ដើម្បីខ្ញុំបានដឹង និងស្នើសុំលទ្ធផលការងារ ដែលក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំធ្វើបានយកមក ផ្សព្វផ្សាយ ជូនសាធារណជន ឱ្យបានជ្រាប អំពីគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលបានខិតខំ រិៈរកគ្រប់មធ្យោបាយ ធ្វើយ៉ាងណា ឱ្យប្រជាពលរដ្ឋ ដែលបាត់បង់ការងារធ្វើហើយ ត្រឡប់ទៅមូលដ្ឋានវិញ ដោយសារវិបត្តិកូវីដ១៩ មានការងារធ្វើ តាមរយៈគម្រោង សាច់ប្រាក់ពលកម្ម ជីកស្តារប្រឡាយ ជើងក្អែបនេះ ដែលមិនត្រឹមតែទទួលបាន ថ្លៃឈ្នួលពលកម្ម តាមលទ្ធផលការងារ ធ្វើបាននោះទេ គឺថែមទាំងទទួលបានសមិទ្ធផល សម្រាប់ការដាំដុះ នៅមូលដ្ឋានទៀតផង។
ពេលមួយថ្ងៃ បន្ទាប់ពីសារសំណួរខាងលើ បានបង្ហោះលើបណ្តាញសង្គម (ហ្វេសប៊ុក) ដែលមានឈ្មោះ Pen khon រួចមក លោក គឺ សម្បត្តិ ដែលអះអាងថា ខ្លួនជាមន្ត្រី គម្រោងសាច់ប្រាក់ពលកម្ម របស់ក្រសួងធនធានទឹក និងឧតុនិម បានចូលមកធ្វើការបកស្រាយ ដូចខាង ក្រោមនេះថា យើងខ្ញុំ ( Keu Sabath ) សូមអរគុណលោក Pen Khon ដែលតែងតែយកចិត្តទុកដាក់ លើការងារជីកប្រឡាយ ជើងក្អែបនេះ ។ ខ្ញុំសូមជម្រាបលោកថា គម្រោងអតិពលកម្ម ឬ គម្រោងជីកប្រឡាយ ជើងក្អែប មានឈ្មោះជាផ្លូវការថា គម្រោងសាច់ប្រាក់ពលកម្ម សម្រាប់អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័នជនបទ និងការគាំទ្រកសិករ ។
លោក គឺ សម្បត្តិ បានបកស្រាយទៀតថាៈ គម្រោងនេះ បានចាប់ផ្តើមរៀបចំ នៅឆ្នាំ២០១៧ ហើយសម្រាប់ការងារ ជីកប្រឡាយជើងក្អែបនេះ គឺមន្ទីរធនធានទឹក និងឧតុនិយម (ខេត្តមួយចំនួន) ចាប់អនុវត្ត នៅក្នុងឆ្នាំ២០១៨-២០១៩ (ជំហ៊ានទី១) ដែលបានអនុវត្តលើ ១២ ខេត្ត សម្រេចបានប្រវែង ១.១៣៦.០០០ ម៉ែត្រ និងជំហ៊ាន២ នៅក្នុងឆ្នាំ២០២០ ជីកប្រវែង ២.៣១២.០០០ ម៉ែត្រ ។
មន្ត្រីគម្រោងខាងលើ បានបញ្ជាក់ថាៈ ការងារជីកប្រឡាយជើងក្អែបនេះ យើងប្រើប្រាស់គ្រឿងចក្រ ៤០ ភាគរយ ដើម្បីជួយប្រជាពលរដ្ឋលើ កន្លែងដីរឹង ដែលពួកគាត់ មិនអាចជីកដោយដៃបាន ការងារនេះ គឺក្រសួងធនធានទឹក និងឧតុនិយម បានប្រគល់ភារកិច្ច ជូនមន្ទីរធនធានទឹក និងឧតុនិយមខេត្តនីមួយៗ ជាអ្នកដឹកនាំអនុវត្តផ្ទាល់ ក្រោមការត្រួតពិនិត្យ របស់ជំនាញការប្រចាំ ក្រសួងធនធានទឹក និងឧតុនិយម និងជំនាញការប្រចាំ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយជារៀងរាល់សប្តាហ៍ គឺមានរបាយការណ៍ ពីមន្ទីរធនធានទឹក ដើម្បីរាយការជូនថ្នាក់ដឹកនាំ ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផងដែរ។
លោក គឺ សម្បត្តិ បានឱ្យដឹងទៀតថាៈ បណ្តាខេត្តគោលដៅទាំង ១៧ ដែលបាននឹងកំពុងអនុវត្ត មានដូចជា ខេត្តកំពង់ឆ្នាំង , ពោធិសាត់ , បាត់ដំបង ,ឧត្តមានជ័យ, បន្ទាយមានជ័យ, សៀមរាប, កំពង់ធំ, កណ្តាល, ស្វាយរៀង, ព្រៃវែង, តាកែវ, កំពង់ស្ពឺ, កំពត, កំពង់ចាម, ត្បូងឃ្មំ, ស្ទឹងត្រែង, និងខេត្តព្រះវិហារ ។
សូមរំលឹកឱ្យដឹងថាៈ គម្រោងសាច់ប្រាក់ពលកម្មជំហានទី២ ដែលរាជរដ្ឋាភិ បាលបានបង្កើតឡើងសម្រាប់ឆ្នាំ២០២០-២០២២ បានចាប់ផ្តើមអនុវត្តជាមួយនឹង ថវិកាសរុបចំនួន៤៥១ប៊ីលានរៀល ដោយមានការចូលរួមពីក្រសួងអភិវឌ្ឍន៍ជន បទ ក្រសួ ងធនធានទឹកនិងឧតុនិយម និង អគ្គិសនីកម្ពុជា មានគោលដៅចូល រួមចំណែកកាត់បន្ថយភាពក្រីក្រលើកកម្ពស់ជីវភាព និង សុខមាល ភាពរស់នៅ របស់ប្រជាជនជនបទ និងប្រជាកសិករក្រីក្រ ដែលត្រូវធ្វើឡើង តាមរយៈការបង្កើត ឱកាសការងារ រយៈពេលខ្លី តាមរយៈកម្មវិធីសាច់ប្រាក់ពលកម្ម ដែលនឹងជួយដោះស្រាយជីវភាពបន្ទាន់ ក្នុងរយៈពេលខ្លីផង ក៏ដូចជាបង្កើតជាទុន សម្រាប់ការវិនិយោ គបន្តលើរបរកសិកម្មឬមុខរបរសមស្របដទៃទៀត។
គម្រោងខាងលើនេះ គាំទ្រហិរញ្ញប្បទាន ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណង ចូលរួមកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាព និងសុខមាលភាព របស់ប្រជាជននៅតំបន់ជនបទ និង ប្រជាកសិករក្រីក្រ ដែលត្រូវធ្វើឡើង តាមរយៈការបង្កើតឱកាសការងារ រយៈពេលខ្លី តាមកម្មវិធីសាច់ប្រាក់ពលក ម្មដែលនឹងជួយដោះស្រាយ ជីវភាពបន្ទាន់ ក្នុងរយៈពេលខ្លីផង និងបង្កើតជាទុន សម្រាប់ការវិនិយោគបន្ត លើរបរកសិកម្ម ឬមុខរបរសមស្របដទៃទៀតផងដែរ និងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវលំជនបទ និងលូបង្ហូរទឹក ក្នុងតំបន់ទីប្រជុំជន។
គម្រោងសាច់ប្រាក់ពលកម្មជំហាន២ សម្រាប់ឆ្នាំ២០២០-២០២២ ត្រូវបានរាជរដ្ឋាភិបាល សម្រេចឱ្យអនុវត្ត កាលពីដើមខែមីនា ឆ្នាំ២០២០ បន្ទាប់ពីការអនុវត្ត គម្រោងជំហានទី១ ដែលអនុវត្តពីឆ្នាំ២០១៧ ដល់ ២០១៩ បានជោគជ័យ នៅលើខេត្តគោលដៅ ចំនួន ១២ ដែលរួមមាន ខេត្តកំពង់ឆ្នាំង កំពង់ធំ កំពង់ស្ពឺ កាកែវ បាត់ដំបង ពោធិសាត់ ព្រៃវែង សៀមរាប ស្វាយរៀង ឧត្តរមានជ័យ កណ្តាល និងខេត្តបន្ទាយមានជ័យ ដោយចំណាយទុនសរុប ២១៥,៤ ប៊ីលានរៀល។ ចំណែកឯគម្រោងជំហានទី២ ដែលបានប្រកាស បើកការដ្ឋានសាងសង់ ហេដ្ឋារចនា សម្ព័ន្ធរូបវន្តជាផ្លូវការ ដោយឧបនាយករដ្ឋមន្ត្រី អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅខេត្តកំពង់ធំ មានវិសាលភាពគ្របដណ្តប់ លើខេត្ត ចំនួន ១៨ ក្នុងនោះខេត្តជាគោលដៅ នៃគម្រោងជំហានទី១ ទាំង ១២ ខេត្ត និងខេត្ត ពង្រីកបន្ថែមថ្មី ចំនួន ៦ រួមមាន ខេត្តព្រះវិហារ ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង កំពង់ចាម និងខេត្តកំពត ដោយមានគម្រោង ថវិកាសរុបចំនួន ៤៥១ ប៊ីលានរៀល សម្រាប់រយៈពេល ៣ ឆ្នាំ ក្នុងនោះឆ្នាំ២០២០ គ្រោងថវិកាចំនួន ១៥០ ប៊ីលានរៀល។
គម្រោងខាងលើនេះ ចូលរួមអនុវត្ត ដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងឧតុនិយម , អគ្គិសនីកម្ពុជា ជាគម្រោងមានគោលដៅ ចូលរួមកាត់ បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាព និងសុខមាលភាពរស់នៅ របស់ប្រជាជនជនបទ និងប្រជាកសិករក្រីក្រ ដែលត្រូវធ្វើឡើង តាមរយៈការបង្កើតឱកាសការងារ រយៈពេលខ្លី តាមកម្មវិធីសាច់ប្រាក់ពលកម្ម ដែលនឹងជួយដោះស្រាយជីវភាពបន្ទាន់ ក្នុងរយៈពេលខ្លីផង ក៏ដូចជា បង្កើតជាទុន សម្រាប់ការវិនិយោគបន្ត លើរបរកសិកម្ម ឬមុខរបរសមស្របដទៃទៀត។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកសិកម្ម និងជនបទ ដែលរួមមាន ផ្លូវលំ ប្រឡាយជើងក្អែប សម្រាប់បង្ហូរទឹក ចូលក្នុងស្រែ ការតភ្ជាប់បណ្តាញ អគ្គិសនីតម្លៃទាប ឱ្យដល់ស្ថានីបូមទឹកកសិកម្ម និងដោយមានបន្ថែមការងារស្តារ អភិរក្សធនធានធម្មជាតិ ដែលរួមមាន បឹងបួរអាងស្តុកទឹក និងស្រះ ស្រោចស្រព ដំណាំកសិកម្ម ជាដើម។
តាមផែនការនៅក្នុងឆ្នាំ២០២០ កន្លងទៅ គម្រោងខាងលើ មានសមត្ថភាព ស្រូបយកពលកម្ម ដែលបាត់បាត់រយៈពេលខ្លី បានចំនួន ៨៩០.០០០ នាក់ សម្រាប់ កសាងផ្លូវលំ ចំនួន ២.២៥៥ គីឡូម៉ែត្រ ជីកប្រឡាយជើងក្អែប បានចំនួន ២.៣៨៤ គីឡូម៉ែត្រ និងភ្ជាប់បណ្តាញអគ្គិសនី ដល់ស្ថានីយបូមទឹកកសិកម្ម បានចំនួន ៤៥ ។ ប្រជាជនទទួលផលពីហេដ្ឋារចនាសម្ព័ន្ធ ទាំងនេះ មានចំនួន ៩៥៧.០០០ គ្រួសារ៕/V.mara