ដោយៈ ប.ខុន / ភ្នំពេញៈ នៅពេលសួរថា តើនរណា ជាអ្នកគ្រប់គ្រងគម្រោងជីកស្តារ ប្រឡាយជើងក្អែប របស់ក្រសួងធនធានទឹក និងឧតុនិយម? បើបងប្អូនណា ដឹងជួយប្រាប់ ខ្ញុំ (អ្នកយកព័ត៌មានរស្មីកម្ពុជា) ផង ដើម្បីខ្ញុំបានដឹង និងស្នើសុំលទ្ធផលការងារ ដែលក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំធ្វើបានយកមក ផ្សព្វផ្សាយ ជូនសាធារណជន ឱ្យបានជ្រាប អំពីគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលបានខិតខំ រិៈរកគ្រប់មធ្យោបាយ ធ្វើយ៉ាងណា ឱ្យប្រជាពលរដ្ឋ ដែលបាត់បង់ការងារធ្វើហើយ ត្រឡប់ទៅមូលដ្ឋានវិញ ដោយសារវិបត្តិកូវីដ១៩ មានការងារធ្វើ តាមរយៈគម្រោង សាច់ប្រាក់ពលកម្ម ជីកស្តារប្រឡាយ ជើងក្អែបនេះ ដែលមិនត្រឹមតែទទួលបាន ថ្លៃឈ្នួលពលកម្ម តាមលទ្ធផលការងារ ធ្វើបាននោះទេ គឺថែមទាំងទទួលបានសមិទ្ធផល សម្រាប់ការដាំដុះ នៅមូលដ្ឋានទៀតផង។
