​ករុណា ពេជ្រ នៅតែ​ជម្នះ​ធ្វើ​រឿង សប្បុរស​ជាមួយ​តា​ស៊ីក្លូ ទោះបីជា​ឳ​ពុក ចូល​មន្ទីរពេទ្យ​សង្គ្រោះបន្ទាន់​ក្តី​

​ដោយៈ បញ្ញា​សាស្ត្រ / ភ្នំពេញៈ ទោះបីជា​ជួប​ស្ថានភាព​លោក ឳ​ពុក​ឈឺ​ជា​ទម្ងន់ ចូល​មន្ទីរពេទ្យ​សង្គ្រោះបន្ទាន់​ក្តី ក៏​តារាចម្រៀង ករុណា ពេជ្រ នៅតែ​ក្រាញននាល ធ្វើ​ការងារ​សប្បុរសធម៌ អោយ​ខាន​តែ​បាន ដ្បិត​ការងារ​នោះ លោក​បានរៀបចំ រួចរាល់​មុនពេល លោកឳពុក ចូល​មន្ទីរពេទ្យ ដូច្នោះ​ហើយ​អ្វីៗ ត្រូវ​បន្តធ្វើ​រហូត​ចប់​ចុង​ចប់​ដើម​តែម្តង​។​

​បើ​យោងតាម​ការបង្ហាញ ក្នុង​បណ្តាញ​ទំនាក់ទំនង សង្គម​ហ្វេ​ស​ប៊ុ​ក តារាចម្រៀង ករុណា ពេជ្រ រួម​ជាមួយនឹង​សប្បុរជន​ក្នុង និង​ក្រៅប្រទេស បានរួម​គ្នា រៀបចំ​ទិវា​នៃ​ក្តី​ស្រលាញ់ ចំពោះ​តា​ធាក់​ស៊ីក្លូ នៅ​ថ្ងៃទី​៤ កុម្ភៈ ខាង​នេះ ដោយ​អញ្ជើញ​ពួកគាត់​ជាង ៣០០ នាក់ មកពី​សមាគម​ស៊ីក្លូ​កម្ពុជា ដោយ​ទទួលទាន​អាហារ មួយពេល នៅ​ភោជនីយដ្ឋាន វី​ហ្វ្រេ​ន ក្រោយពី​ការទទួល​ទាន​អាហារ​នោះ ក៏មាន​ថែម​អំណោយ ជា​សម្ភារៈ បន្ថែម​រួមជាមួយ​នឹង​ថវិកា​ផងដែរ​។​

​អ្វីៗ​ក៏បាន​រៀបចំ តាម​ការគ្រោងទុក ប៉ុន្តែ​អ្វីដែល​គ្រប់គ្នា ស្ងប់​ស្ងែ​ង​នោះ គឺ ករុណា ពេជ្រ បាន​ជួប​រឿង​មិនសូវ​សប្បាយចិត្ត​មួយ ព្រោះតែ​អកុសល លោក ឳ​ពុក ដែល​ឈឺ​សម្រាក តែ​លើ​គ្រែ នោះ បែ​ជាមាន​អាកា​រៈ​ជំងឺ​កាន់តែ​ធ្ងន់ រហូត​ត្រូវ​ដឹក​យកមក​សង្គ្រោះ បន្ទាន់​ម្តងទៀត​។ បន្ទុក​កាន់តែ​ធ្ងន់​បន្ថែមទៀត ព្រោះតែ​ជា កូនទោល ក្នុង​គ្រួសារ តារាចម្រៀង​រូបនេះ ត្រូវ​រែកពន់​គ្រប់បែបយ៉ាង គ្រា​ដែល​លោកឳពុក​ឈឺ​ធ្ងន់​នោះ គឺ​លោក​ត្រូវ​បង្ខំចិត្ត​លក់​ផ្ទះ នៅ​សំរោង​អណ្តែត រួចមក​រស់នៅ​ផ្ទះ​ម្តាយ ទម្រាំ​ផ្ទះ​ថ្មី​ដែល​សាងសង់​នោះ បាន​រួចរាល់​។ រើ​ផ្ទះ​ជាមួយ​ឳ​ពុក មិនទាន់បាន​ប៉ុន្មាន​ផង ផ្ទះ​ដែល​ស្នាក់នៅ បណ្តោះអាសន្ន​នោះ ត្រូវ​រើ​បន្តទៀត ដោយ​ការលក់ដូរ​បន្ទាន់ របស់​អ្នក​ម្តាយ ដែល​រស់នៅ ប្រទេស​បារាំង​។​

​ដោយសារតែ​បែបនេះ ករុណា ពេជ្រ ប្រាប់ថា ខ្លួន​ពិតជា​ពិបាក​ច្រើនណាស់ ដែល​បាន​ជួប​រឿង​បែបនេះ ដូច្នេះហើយ ទើប​ចង់​ធ្វើបុណ្យ​ដាក់​ទាន ជាមួយនឹង​ឳ​ពុក​គេ (​តា​ធាក់​ស៊ីក្លូ​) លោក​បញ្ជាក់ថា ឃើញ​ឳ​ពុក​របស់គេ អាច​ហូបចុក​បាន ប៉ុន្តែ​បែ​ជា​គ្មាន​លទ្ធភាព​គ្រប់គ្រាន់ សម្រាប់​ហូប​ឆ្ងាញ់ៗ ចំណែក​ឳ​ពុក​របស់ខ្លួន មាន​ទ្រព្យធន អាច​ហូបចុក​បាន ប៉ុន្តែ​បែ​ជា​ហូប​មិនបាន ដូច្នេះ​លោក​ថា មាន​អារម្មណ៍​កក់ក្តៅ និង​សប្បាយចិត្ត ដែល​បាន​ចែករំលែក​ទាន បែបនេះ ចំពោះ​មនុស្ស​ចាស់ៗ ដូច​ជាតាៗ​ធាក់​ស៊ីក្លូ​។​

​ករុណា បន្ថែមថា នៅ​ថ្ងៃ​៤ កុម្ភៈ ខាងមុខ នេះ តាៗ​ធាក​ស៊ីក្លូ និង​បាន​ពិសា​អាហារ​មួយពេល ដែលមាន​រស់ជាតិ​ឈ្ងុយឆ្ងាញ់ ដូច​ម្ហូប​តុ​ការ ដូចជា បង្គារ​ខ្ទិះ ឆា​ក្តាមថ្ម តុង​យាំ​បង្គារ ប្រហិត​ត្រី​ឆ្លាត​ចៀន មាន់​ដុត​ស្រែ​+​ប្រហុក​ឆៅ បង្អែម និង​ផ្លែឈើ រួម​ជាមួយនឹង​កញ្ចប់​ថវិកា និង​សម្ភារៈ​មួយចំនួនទៀត​៕/V.mara

​ ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular