អ្នកនយោបាយ​អា​ហ្វ​ហ្គានី​ស្ថាន​ត្រូវបាន​បាញ់សម្លាប់ នៅពេល​ក្រុម​តា​លី​បង់​ធ្វើ​ការវាយប្រហារ​បន្តបន្ទាប់​

3276
ចែករម្លែក

​ខ្មាន់កាំភ្លើង​បានសម្លាប់​អភិបាលរង​ខេត្ត​ម្នាក់​និង​មនុស្ស​៣​នាក់​ទៀត​នៅក្នុង​ការ​ឈ្លប​វាយប្រហារ​មួយ​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៦​មេសា ខណៈ​ដែល​​ក្រុម​ឧទ្ទាម​តា​លី​បង់​ធ្វើ​ការវាយប្រហារ​នៅ​ពាសពេញ​ប្រទេស ។​

​ក្រុម​សកម្មប្រយុទ្ធ​ធំ​បំផុត​ប្រចាំ​ប្រទេស​នេះ បានប្រកាស​ចាប់ផ្តើម​ប្រតិបត្តិការសឹក​ថ្មី​របស់​គេ​ឈ្មោះថា​Al Khandaq កាលពី​ថ្ងៃ​ពុធ​ដោយ​ប្តេជ្ញា​វាយ​លើ​កងកម្លាំង​អាមេរិក​​និង​”​អ្នកគាំទ្រ​ក្នុងប្រទេស​”​របស់​ពួកគេ​។​

​លោក​Qamaruddin Shekib អភិបាលរង​ខេត្ត​ឡូហ្កា នៅ​ជិត​ក្រុង​កា​ប៊ុល និង​អង្គរក្ស​២​នាក់​របស់​លោក​ព្រមទាំង​បុរស​ម្នាក់​ទៀត​ត្រូវ​បាន​វាយប្រហារ​ខណៈ​ពួកគេ​ជិះ​រថ​​យន្ត​ឆ្ពោះ​ទៅ​រដ្ឋធានី​កា​ប៊ុល​។​

​អ្នកនាំពាក្យ​របស់​អភិបាលខេត្ត​និង​ប្រធាន​តុលាការខេត្ត​ក៏​រងរបួស​នៅក្នុង​ការវាយប្រហា​រដែល​ត្រូវបាន​អះអាងទ​ទួលខុសត្រូវដោ​យ​ក្រុម​តា​លី​បង់​។​

​ក្នុង​ឧបទ្ទវហេតុ​ដាច់ដោយឡែក​មួយ​ដែល​ក៏​អះអាង​ទទួលខុសត្រូវ​ដោយ​តា​លី​បង់​នៅ​ក្នុង​ខេត្ត​គុន​ឌូ​ហ្ស៍ ពួក​សកម្មប្រយុទ្ធ​បាន​ឆ្មក់​វាយប្រហារ​នៅមុន​ព្រឹក​ព្រលឹម​លើ​​ប៉ុស្តិ៍​យោធា​ពីរ​។​ទាហាន​ដល់​ទៅ​១៣​នាក់​ត្រូវបាន​សម្លាប់​និង​៥​នាក់​រងរបួស​។​

​កាលពី​ថ្ងៃ​ពុធ ខ្មាន់កាំភ្លើង​បាន​ធ្វើ​ការវាយប្រហារ​ដ៏​កម្រ​លើ​ប៉ុស្តិ៍​ប៉ូលិស​ក្រុង​កា​ប៊ុល​មួយ ដោយ​បណ្តាល​អោយ​របួស​ប៉ូលិស​២​នាក់ ហើយ​តា​លី​បង់​ក៏​អះអាង​អំពី​ការ​​វាយប្រហារ​នេះដែរ​។​ក្រុម​នេះ​ក៏​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​ជា​បន្តបន្ទាប់​លើ​កម្លាំង​សន្តិសុខ​នៅក្នុង​ខេត្ត​បាក​ឡាន​។​

​ខ្មាន់កាំភ្លើង​ក៏បាន​បាញ់សម្លាប់​អ្នកកាសែត​អា​ហ្វ​ហ្គានី​ស្ថាន​ម្នាក់​នៅក្រុង​កាន់ដា​ហា​កាលពី​ថ្ងៃ​ពុធ​។​

​ក្រុម​តា​លី​បង់​បាន​ស្ថិតក្រោម​សម្ពាធ​អោយ​ទទួលយក​សំណើ​របស់​ប្រធានាធិបតី​អា​ហ្វ​ហ្គានី​ស្ថាន​សំរាប់​ការពិភាក្សារ​កសន្តិភាព តែ​ក្រុម​នេះ​មិន​បាន​ឆ្លើយ​តប​ទេហើយ​​ការប្រកាស​របស់​ក្រុម​នេះ​អំពី​ការចាប់ផ្តើម​ប្រតិបត្តិការ​យោធា​ទំនង​ជា​ការ​ជំទាស់​នឹង​សំណើសុំ​ចរចា​រក​សន្តិភាព​ពី​រដ្ឋាភិបាល​៕ដោយៈវាសនា

ស្ថានការណ៍សន្តិសុខនៅអាហ្វហ្គានីស្ថានកាន់តែអាក្រក់ឡើង ជាពិសេសចាប់តាំងពីក្រុមតាលីបង់ប្រកាស

ប្រតិបត្តិការវាយប្រហារថ្មី

ទីតាំងផ្សាយពាណិជ្ជកម្ម