លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ដែលជាអ្នកដឹកនាំ អនុវត្តដោយផ្ទាល់ នូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ទាំង ២ របស់រាជរដ្ឋាភិបាលកម្ពុជា គឺកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដល់ស្ត្រីមានផ្ទៃពោះ និង កុមារក្រោមអាយុ ២ ឆ្នាំ ក្នុងគ្រួសារក្រីក្រ និងកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះអំឡុងពេល ប្រយុទ្ធនឹងជំងឺកូវីដ ១៩ បានអះអាងថាៈ ” បើទោះបីជាមានភាពស្មុគស្មាញពីដំបូង ដោយសារតែកម្មវិធីនេះ ប្រើប្រាស់ប្រព័ន្ធបច្ចេកវិជ្ជាក្តី ក៏កម្មវិធីឧបត្ថម្ភសាច់ប្រាក់ទាំង ២ បានប្រព្រឹត្តទៅ ដោយជោគជ័យ ហើយជោគជ័យនោះ ដោយសារប្រតិបត្តិករ គឺទាំងមន្ត្រីថ្នាក់ជាតិ និង មន្ត្រីថ្នាក់មូលដ្ឋាន យល់ដឹងច្បាស់លាស់ នូវការប្រើប្រាស់ប្រព័ន្ធបច្ចេកវិជ្ជា និងគោល ការណ៍ផ្សេងៗ នៃកម្មវិធី ហើយក៏អនុវត្តតួនាទីរបស់ខ្លួន យ៉ាងសកម្មប្រកបដោយទំនួល ខុសត្រូវ ខណៈប្រជាជនអ្នកទទួលផល ក៏ទទួលបានព័ត៌មាន និងយល់ដឹងពីរបៀបអនុវត្ត បានទូលំទូលាយ ” ។
