ដោយៈ រ៉ាម៉ន / ភ្នំពេញៈ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានចុះពិនិត្យការធ្វើស្រូវប្រាំង របស់ប្រជាពលរដ្ឋ នៅក្នុងសង្កាត់ស្ពានថ្ម នៅក្នុងភូមិសាស្ត្រខណ្ឌ និងចូលរួមថ្លែងអំណរគុណ ចំពោះកងកម្លាំងសង្គ្រោះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានមកជួយ បូមទឹកសង្គ្រោះស្រូវប្រាំង ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។
