Home ព័ត៌មានសំខាន់ៗ ​សម្តេច​តេ​ជោ...

​សម្តេច​តេ​ជោ ហ៊ុន សែន នយោបាយ​ការបរទេស​កម្ពុជា​គឺ​សម្លឹង​ទៅគ្រប់​ទិស​,​មិន​ប្រកាន់​តែ​ប្រទេស​ណា​មួ​យ​នោះទេ​

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានបញ្ជាក់​អំពី​នយោបាយ​ការបរទេស​របស់​កម្ពុ​ជា​គឺ​សម្លឹង មើល​ជុំវិញខ្លួន​ទាំងអស់​។ មិនមែន​សម្លឹង​ទៅ​តែ​ទិស​ណាមួយ​នោះទេ​ដូច្នេះ​កុំ​មើល​កម្ពុជា​ត្រូវការ​តែ​ចិន​នោះ​កម្ពុជា​ត្រូវការ​ទាំងអស់​ហ្នឹង ។ កម្ពុជា​មើល​គ្រប់​ជ្រុង​ទាំងអស់ ។

​ថ្លែង​នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​បាក់​ខែង​និង​សម្ពោធ​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​ចំការមន​នៅ​ព្រឹក​ថ្ងៃទី​១​ខែកុម្ភៈ​ឆ្នាំ​២០២១ដែល​ថិ​វ​កាសម្រាប់​ការសាងសង់​នេះ​បានមកពី​កម្ចី​ពី​ទីភ្នាក់ ងារ​បារាំង​សម្រាប់​កា​រង​ភិ​វឌ្ឍន៍​(AFD),​ ថវិកា​កម្ចី​ពី​ធនាគារ​វិនិយោគ​អឺរ៉ុប​និង​ថវិកា​ហិរញ្ញប្បទាន​ឥត​សំណង​ពី​សហភាព​អឺរ៉ុប​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ពាក់ព័ន្ធ​ផងដែរ​លើ​បញ្ហា​វ៉ាក់សាំង​កូ​វីដ​១៩ តាមរយៈ​លោកស្រី​ទូត​សហគមន៍​អឹ​រ៉ុ​ប និង ទូ​បារាំងផ្ញើ​សារ​សុំ​វ៉ាក់សាំង​ពី​ប្រទេស​បារាំង និង សហគមន៍​អឺរ៉ុប ។​

​ដោយ​លើ​វេទិកា​ក៏មាន​វត្តមាន​លោកស្រី អេ​វ៉ា ង្វៀន ប៊ិ​ញ​(EVA Nguyen BINH) ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​នៅ​កម្ពុជា​,​លោកស្រី Camen Moreno​ឯកអគ្គរដ្ឋទូត​សហគមន៍អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ផង​ដែរនោះ​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ឆ្លៀត​បញ្ជាក់ថា​ពាក់ព័ន្ធ​បញ្ហា​វ៉ាក់សាំង​នេះ​កម្ពុជា​ត្រូវការ​ពី​គ្រប់​ប្រទេស​ជា​មិត្ត​ទាំងអស់​មិនមែន​ត្រូវការ​តែវ៉ាក់សាំង​របស់​ចិន​នោះទេ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​ចំពោះ​សហភាព​អឺរ៉ុប​និង​បាន​ផ្ញើសារ​ទៅ​សហគមន៍​អឺរ៉ុប​ថាបើ​មានលទ្ធភាព​សុំ​ជួយ​វ៉ាក់សាំង​ដល់​កម្ពុជា​សម្តេច​អរគុណ​រាប់ទាំង​លោកស្រី​ឯកអគ្គរដ្ឋទូត​បារាំង​ផងដែរ​ថា​កម្ពុជា​ក៏ត្រូវ​ការ​ជំនួយ​ពី​បារាំង​ផងដែរ​។​កុំ​មើលថា​កម្ពុជា​ត្រូវការ​តែ​ចិន​នោះ​គឺ​កម្ពុជា​ត្រូវការ​ទាំងអស់​កុំ​ស្អី​ឡើង​ចិន​,​ស្អី​ឡើង​ចិន​,​អត់​ទេ​កម្ពុជា​មើល​គ្រប់​ជ្រុង​ទាំងអស់​ដែល​បានសេចក្តីថា​មើល​ជុំវិញខ្លួន​មិនមែន​មើលទៅ​ទិស​ណាមួយ​នោះទេ​។

​សម្តេច​តេ​ជោ ហ៊ុន សែន បន្ថែមថា​៖«​ឥណ្ឌា​មាន​នយោបាយ​សម្លឹង​មក​ទិសខាងកើត​ហើយ​បន្ទាប់មក​លោកនាយ ករ​ដ្ឋ​មន្ត្រី ម៉ូ​ឌី ប្រើពាក្យ​ថា​សកម្មភាព​ឆ្ពោះ​មក​ទិសខាងកើត,​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូ​ន ចែ​អ៊ី​ន ប្រើ ពាក្យ​ថា​សកម្មភាព​មក​ទិស​ខាងត្បូង​, ឯ​សម្រាប់​ខ្ញុំ​សកម្មភាព​ជុំវិញខ្លួន​មើល​គ្រប់​ទិស ។ នេះ​ជា​គោលនយោបាយ​បរទេស របស់​យើង គឺ​យើង​មិនបាន​ប្រកាន់យក​ប្រទេស​ណាមួយ​នោះទេ »​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា​៖​អាមេរិក​ឲ្យ​ក៏​យើង​ទទួល អឺរ៉ុប​ឱ្យ​ក៏​យើង​ទទួល ហើយ​បើ​វ៉ាក់សាំង​ឥណ្ឌា​មកដល់​មុន យើង​ចាក់​វ៉ាក់សាំង​ឥណ្ឌា​ផងដែរ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular