ប៉ូលិស​ថៃ ឆ្មក់​ឆែកឆេរ​និង​ចាប់ខ្លួន​ក្រុម​ជន​បរទេស​ខុសច្បាប់​ជិត​១០០​នាក់​

3287
ចែករម្លែក

​ប៉ូលិស​បាន​ឆ្មក់​ចូល​ឆែក​ឆេះ​នៅ​ទូទាំង​ប្រទេស​ថៃ នៅ​ទី​តាង​ចំនួន​១១៨​កន្លែង កាល​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​២៦​ខែ​មេសា​នេះ ហើយ​បាន​ចាប់ខ្លួន​ជន​បរទេស​ចំនួន​៩៩​នាក់ ដែល​រួមមាន ជនជាតិ​មី​យ៉ាន់​ម៉ា ឥណ្ឌា អាឡឺម៉ង់ និង​ឡាវ​។​

​លោក Surachet Hakpal អនុ​មេបញ្ជាការ​ប៉ូលិស​ទេសចរណ៍​ថៃ បាន​និយាយថា ប្រតិបត្តិការ​រក​ជន​បរទេស​ខុសច្បាប់​នៅ​ទាំង​ប្រទេស​នេះ ត្រូវបាន​តម្រង់​គោលដៅ​​ទៅលើ​អគារ​ស្នាក់នៅ​ចំនួន​១១៨ ដោយ​ក្នុងនោះ​ធ្វើការ​ឆែកឆេរ​នៅ​តាម​សាលារៀន​អន្តរជាតិ​ចំនួន​៧៤ ។​

​លោក Surachet Hakpal បាន​និយាយថា ការចោទប្រកាន់​ដ៏​សំខាន់​ប្រឆាំង​ក្រុម​ជន​បរទេស​ដែល​ត្រូវបាន​ចាប់ខ្លួន​ទាំង​នេះ​គឺ ទិដ្ឋាការ​ស្នាក់​នៅ​ហួសពេល​កំណត់​​ហើយ​ថា​ភាគច្រើន​នៃ​ពួកគេ ដែល​ត្រូវបាន​ចាប់ខ្លួន​នេះ គឺ មកពី​ប្រទេស​មី​យ៉ាន​ម៉ា ឥណ្ឌា ឬ អាល្លឺម៉ង់ ។​

​ការចោទប្រកាន់​មួយ​ផ្សេង​ទៀត​នោះ គឺ​ការ​ចូល​ខុសច្បាប់ ហើយ​ភាគច្រើន​នៃ​អ្នក​ទាំងនេះ គឺ​មកពី​ប្រទេស​មី​យ៉ាន់​ម៉ា ឡាវ ឬ ឥណ្ឌា​។​

​លោក Surachet Hakpal បានអោយដឹង​ទៀត​ថា មួយចំនួន​នៃ​ពួកគេ​ទាំងនេះ​ក៏​មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​ផងដែរ ដូចជា ក្លែងបន្លំ​កាត​ឥ​ណ​​ទាន និង ការជួញដូរ​គ្រឿងញៀន​ជាដើម​៕​ដោយ​៖​សុខា​/sn

​ប៉ូលិស​ថៃ កំពុង​សួរនាំ​ក្រុម​ជន​បរទេស​សង្ស័យ នៅ​សណ្ឋាគារ​មួយ​នៅ​ទីក្រុង​បាងកក

ទីតាំងផ្សាយពាណិជ្ជកម្ម