Home ព័ត៌មានអន្តរជាតិ ថ្ងៃនេះ​ថៃ​ឆ្...

ថ្ងៃនេះ​ថៃ​ឆ្លង​វីរុស​កូរ៉ូណា​៨៣៦​នាក់​ទៀត តែ​ភាគច្រើន​នៅ​តែ​ក្នុង​ខេត្ត​មួយ​

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​ថៃ​កាលពី​ថ្ងៃ​ចន្ទ​បាន​រកឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ចំនួន​៨៣៦​នាក់​ទៀត​ដែល​ធ្វើ​អោយ​ព្រះរាជាណាចក្រ​នេះ​មាន​អ្នក​កើតកូ​វីដ​១៩​តាំងពី​ដើម​ឆ្នាំ​មុន​មក​ឡើងដល់​១៩.៦១៨​នាក់​។​

​មិន​មាន​ការស្លាប់​បន្ថែ​ម​ទេ គឺ​នៅ​៧៧​នាក់​ដដែល ហើយ​ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី មាន​៨១៤​នាក់​នៅក្នុង​ខេត្ត​សាមុត សា​ខន និង​១០​នាក់​នៅ​ក្រុង​បាងកក​។​

​អាជ្ញាធរ​ថៃ​ក៏​បាន​រាយការណ៍​ថា នៅ​២៤​ម៉ោង​កន្លងទៅ​មាន​អ្នក​ជា​ពី​កូវី​ដ​១៩​ដល​ទៅ​៨៩៩​នាក់ ដោយ​បន្សល់​ទុក​អ្នកជំងឺ​កូវី​ដ​១៩​ចំនួន​៧.០២៧​នាក់​កំពុង​ស្ថិត​ក្រោម​ការព្យាបាល​។​

​ទោះ​ជា​ចំនួន​ឆ្លង​ប្រចាំថ្ងៃ​នៅ​ជាង​៨០០​នាក់​តែ​ភាគច្រើន​នៅក្នុង​តែ​ខេត្ត​សាមុត សា​ខន និង​មន្ត្រី​ថៃ​បាន​និយាយថា ទូទៅ​សភាពការណ៍​កូវី​ដ​១៩​បាន​ល្អ​ប្រសើរ​ឡើង​ដោយ​ខេត្ត​ថៃ​ចំនួន​៤២​មិនបាន​​រាយការណ៍​អំពី​ការឆ្លង​ថ្មី​ទេ​នៅ​៧​ថ្ងៃ​មកនេះ​៕

​សិស្ស​ថៃ​ធ្វើការ​ពិនិត្យ​កំដៅ​ខ្លួន​នៅ​ពេល​សាលារៀន​បើកទទួល​សិស្ស​ឡើងវិញ​កាលពី​ថ្ងៃ​ចន្ទ​នៅ​ក្រុង​បាងកក ដោយសារ​រដ្ឋាភិបាល​បន្ធូរបន្ថយ​ការ​រឹតត្បិត​ប្រឆាំង​កូវី​ដ​១៩

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular