Home ព័ត៌មានសំខាន់ៗ យោធា​មី​យ៉ាន់...

យោធា​មី​យ៉ាន់​ម៉ា​សន្យា​រៀបចំ​ការបោះឆ្នោត​ថ្មី និង​ផ្ទេរ​អំណាច​ឱ្យ​ស៊ី​វិល​វិញ ក្រោយ​ស្ថានភាព​អាសន្ន​១​ឆ្នាំ​ត្រូវ​បញ្ចប់​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ យោធា​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃ​ចន្ទ​ទី ០១ កុម្ភៈ​បាន​ប្រកាស​ស្ថានភាព​អាសន្ន​រយៈពេល​មួយឆ្នាំ ហើយ​តែងតាំង​ឧត្តមសេនីយ៍ម្នា​ក់​ធ្វើ​ជា​ប្រធានាធិបតីស្តីទី​បន្ទា​ប់​ពី​ចាប់ខ្លួន​​មេដឹកនាំ​ស៊ីវិល​លោកស្រី​អ៊ុង សាន ស៊ូ​ជី​និង​មន្ត្រី​ជាន់ខ្ពស់​ដទៃ​ទៀត​។​

​យោធា​បាន​និយាយថា ខ្លួន​នឹង​រៀបចំ​ការបោះឆ្នោត​ទូទៅ​ដោយ​សេរី​និង​យុត្តិធម៌​មួយ បន្ទាប់​ពី​ស្ថាន​អាសន្ន​ត្រូវបាន​បញ្ចប់​។​

​សេចក្តីប្រកាស​មួយ ដែល​អាន​នៅលើ​កញ្ចក់​ទូរទស្សន៍​យោធា Myawaddy TV បាន​លើកឡើង​ថា ចំណាត់ការ​ប្រកាស​ស្ថានភាព​អាសន្ន​គឺ​ចាំបាច់​ដើម្បី​ការពារ​ស្ថិរភាព​របស់​រដ្ឋ​ដោយ​ចោទប្រកាន់​​គណៈកម្មការ​រៀបចំ​កា​រ​បោះឆ្នោត​របស់​ប្រទេស​នេះ​ថា​ខកខាន​មិន​បាន​ដោះស្រាយ​ភាពមិនប្រក្រតី​ដ៏​ធំធេង​នៅក្នុង​ការបោះឆ្នោត​ខែ​វិច្ឆិកា​។​

​សេចក្តីថ្លែងការណ៍​ដែល​ចុះហត្ថលេខា​ដោយ​ប្រធានាធិបតី​ស្តីទី​ថ្មី​លោក មីន ស្វេ អតីត​អនុ​ប្រធានាធិបតី បាន​និយាយថា “​គណៈកម្មការ​រៀបចំ​កា​រ​បោះឆ្នោត (UEC)​មិន​បាន​ដោះស្រាយ​នូវ​ភាព​​មិន​ប្រក្រតី​នៃ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ដ៏​ធំ​នៅក្នុង​ការបោះឆ្នោត​សេរី​ពហុបក្ស​ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​០៨ ខែវិច្ឆិកា​ឆ្នាំ ២០២០”​។​

​សេចក្តីថ្លែងការណ៍​បាន​ចោទប្រកាន់ “​ស្ថាប័ន​គណបក្ស​ដទៃ​ទៀត​” ពី​បទ​បង្ក​អន្តរាយ​ដល់​ស្ថិរភាព​របស់​រដ្ឋ​”​ខណៈ​ដែល​ស្ថានភាព​ត្រូវតែ​ដោះស្រាយ​ស្របតាម​ច្បាប់ ស្ថានភាព​អាសន្ន​ត្រូវតែ​ប្រកាស​”​។​

​សេចក្តីថ្លែងការណ៍​និយាយថា ការទទួលខុសត្រូវ​សម្រាប់ “​អង្គនីតិប្បញ្ញត្តិ រដ្ឋបាល និង ប្រព័ន្ធយុត្តិធម៌​” ត្រូវបាន​ប្រគល់ឱ្យ​ទៅ​មេបញ្ជាការ​យោធា មីន អ៊ុង ហ្លាំង​៕

​យោធា​ដណ្តើម​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល​និង​ផ្ទេរ​ទៅអោយ​ឧត្តមសេនីយ៍មីន អ៊ុង ហ្លាំង​

​លោកស្រី​ស៊ូ​ជី និង​ប្រធានាធិបតី​ដែល​ត្រូវបាន​ឃុំខ្លួន​ដោយ​យោធា​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​

ទីតាំងផ្សាយពាណិជ្ជកម្ម

Previous articleថៃ​កាលពី​ថ្ងៃ​ចន្ទ​បាន​រកឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ចំនួន​៨៣៦​នាក់​ទៀត​ដែល​ធ្វើ​អោយ​ព្រះរាជាណាចក្រ​នេះ​មាន​អ្នក​កើតកូ​វីដ​១៩​តាំងពី​ដើម​ឆ្នាំ​មុន​មក​ឡើងដល់​១៩.៦១៨​នាក់​។​
Next articleយោធា​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃ​ចន្ទ​ទី ០១ កុម្ភៈ​បាន​ប្រកាស​ស្ថានភាព​អាសន្ន​រយៈពេល​មួយឆ្នាំ ហើយ​តែងតាំង​ឧត្តមសេនីយ៍ម្នា​ក់​ធ្វើ​ជា​ប្រធានាធិបតីស្តីទី​បន្ទា​ប់​ពី​ចាប់ខ្លួន​​មេដឹកនាំ​ស៊ីវិល​លោកស្រី​អ៊ុង សាន ស៊ូ​ជី​និង​មន្ត្រី​ជាន់ខ្ពស់​ដទៃ​ទៀត​។​ ការទទួលខុសត្រូវ​សម្រាប់ “​អង្គនីតិប្បញ្ញត្តិ រដ្ឋបាល និង ប្រព័ន្ធយុត្តិធម៌​” ត្រូវបាន​ប្រគល់ឱ្យ​ទៅ​មេបញ្ជាការ​យោធា មីន អ៊ុង ហ្លាំង​។
- Advertisment -

Most Popular