យោធាមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទទី ០១ កុម្ភៈបានប្រកាសស្ថានភាពអាសន្នរយៈពេលមួយឆ្នាំ ហើយតែងតាំងឧត្តមសេនីយ៍ម្នាក់ធ្វើជាប្រធានាធិបតីស្តីទីបន្ទាប់ពីចាប់ខ្លួនមេដឹកនាំស៊ីវិលលោកស្រីអ៊ុង សាន ស៊ូជីនិងមន្ត្រីជាន់ខ្ពស់ដទៃទៀត។ ការទទួលខុសត្រូវសម្រាប់ “អង្គនីតិប្បញ្ញត្តិ រដ្ឋបាល និង ប្រព័ន្ធយុត្តិធម៌” ត្រូវបានប្រគល់ឱ្យទៅមេបញ្ជាការយោធា មីន អ៊ុង ហ្លាំង។
