ដោយៈមុនីរ័ត្ន/ភ្នំពេញៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើលិខិតអបអរសាទរចំពោះលោក ង្វៀន ហ៊ូចុង ដែលត្រូវបានជ្រើសតាំងសាជាថ្មីជាអគ្គលេខាធិការមជ្ឈិមបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមកាលពីថ្ងៃទី៣១ ខែមករាម្សិលមិញ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោក ង្វៀន ហ៊ូចុង ដែលត្រូវបានជ្រើសតាំងសាជាថ្មីជាអគ្គលេខាធិការមជ្ឈិមបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមកាលពីថ្ងៃទី៣១ ខែមករាម្សិលមិញ((រូបឯកសារ)
យោងតាមលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនលោក ង្វៀន ហ៊ូចុង នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានសរសេរថា តាងនាមឲ្យគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងរូបសម្តេចផ្ទាល់ មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង សូមផ្ញើជូននូវអំណរសាទរយ៉ាងស្មោះស្ម័គ្រនិងកក់ក្តៅបំផុតជូនចំពោះឯកឧត្តមក្នុងឱកាសដែលឯកឧត្តមត្រូវបានបោះឆ្នោតជ្រើសតាំងសាជាថ្មីជាអគ្គលេខាធិការមជ្ឈិមបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមអាណត្តិទី១៣ នៅមហាសន្និបាតបក្ស កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា ការជ្រើសតាំងឯកឧត្តមសាជាថ្មីនេះ បានឆ្លុះបញ្ចាំងនូវទំនុកចិត្តនិងការជឿជាក់របស់បក្ស កុម្មុយនិស្ត និងប្រជាជនវៀតណាម ចំពោះការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយសមត្ថភាពរបស់ឯកឧត្តម ដើម្បីបន្តអភិវឌ្ឍសេដ្ឋកិច្ច -សង្គមប្រកបដោយជោគជ័យ និងរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពយូរអង្វែងរបស់ប្រទេសវៀតណាម។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ឯកឧត្តម បក្សកុម្មុយនិស្តវៀតណាម នឹងបន្តអនុវត្ត នូវគោលនយោបាយ និងសេចក្តីសម្រេចសំខាន់ៗ ដែលត្រូវបានអនុម័តនៅក្នុងមហាសន្និបាតបក្សលើកទី១៣ប្រកបដោយជោគជ័យ ធំធេងថែមទៀត។ នៅក្នុងអាណត្តិថ្មីរបស់ឯកឧត្តម សម្តេចមានជំនឿជឿជាក់ថា ចំណងមិត្តភាពជាប្រពៃណី សាមគ្គីភាពនិង ទំនាក់ទំនងដ៏ជិតស្និទ្ធរវាងគណបក្សប្រជាជនកម្ពុជានិងបក្សកុម្មុយនិស្តវៀតណាមនឹងត្រូវបានបន្តពង្រឹងនិងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដើម្បីជាផលប្រយោជន៍សម្រាប់ប្រជាជន និងប្រជាជាតិយើងទាំងពីរ។
ទីភ្នាក់ងារ សារព័ត៌មាន វៀតណាម បាន រាយការណ៍ ថា កាលពីព្រឹកថ្ងៃអាទិត្យ សមមិត្ត ង្វៀន ហ៊ូចុង ត្រូវបានជ្រើសតាំងជា អគ្គលេខានៃគណៈកម្មាធិការ កណ្តាល បក្សកុម្មុយនីស្ត ។ លោកជាជនល្បីល្បាញ ចំពោះយុទ្ធនាការប្រឆាំង អំពើពុករលួយ ថ្នាក់ខ្ពស់ ដែលកើតមាននៅ ទូទាំងបក្ស ប៉ូលិស និង កងកម្លាំងប្រដាប់អាវុធ ។ ខា ល ថៃល័ រ សាស្ត្រាចារ្យ នៅ សកល វិទ្យាល័យ New South Wales និង ជា អ្នកជំនាញការ ខាង វៀតណាម បាន និយាយថា យើង រំពឹងថា លោក ចុង នឹង បន្ត ជំរុញ យុទ្ធនាការ របស់លោក ដែល បាន ទម្លាក់ មន្ត្រីជាន់ខ្ពស់ បក្ស មួយចំនួន រួមទាំង សមាជិកការិយាល័យនយោបាយ ៕សរន