Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​ទិវា​ដី​សើម​...

​ទិវា​ដី​សើម​ពិភពលោក ថ្ងៃស្អែក ផ្តោតលើ​ការអភិរក្ស ការពារ​ព្រៃកោងកាង​

​ដោយៈ ជា សីហៈ / ភ្នំពេញៈ អង្គការ​សត្វ និង​រុក្ខជាតិ​អន្តរជាតិ (Fauna&Flora International) សហការ​ជាមួយនឹង​ដៃគូ នឹង​រៀបចំ​នូវ​ទិវារ​ដី​សើម​ពិភពលោក នៅ​ថ្ងៃទី​២ ខែ​កម្ភៈ ស្អែក​នេះ ។

​កោង​កាង គឺជា​រុក្ខជាតិ​ធន់​នឹង​ជាតិ​អំបិល ដែល​ដុះ​នៅ​តំបន់​ទឹក​ភ្លាវ មាន​កំហាប់​អំបិល​ខ្ពស់​។ កោង​កាង គឺជា​ប្រភេទ​រុក្ខជាតិ ដែលមាន​សមត្ថភាព​ខ្ពស់ រស់នៅក្នុង​ទឹកសមុទ្រ ដោយ​ស្រូប​យកជាតិ​អំបិល បាន​រហូតដល់ ៩០ ភាគរយ​។ ដើមឈើ​ប្រភេទ​នេះ មាន​ឫស​ចាក់​ស្មាញ​ជាច្រើន ចេញពី​គល់​របស់​វា ដែល​ធ្វើឱ្យ​ដើម​កោង​កាង តោង​ជាប់​ទៅនឹង​ភក់​បាន​។ កោង​កាង មាន​តួនាទី​សំខាន់​ផងដែរ ក្នុង​ការបង្កើត​អុកស៊ីសែន​។​

​រុក្ខជាតិ​ប្រភេទ​នេះ គឺជា​ប្រភេទ​រុក្ខជាតិ ដែលមាន​លក្ខណៈ ដូច​រុក្ខជាតិ នៅ​តំបន់​វាល​ខ្សាច់​ផងដែរ​។ កោង​កាង គឺជា​ប្រភេទ​រុក្ខជាតិ ដែល​ស្លឹក​ដ៏​ក្រាស់ៗ​របស់​វា រុំ​ព័ទ្ធ​ទៅដោយ​ជាតិ​ក្រមួន​ស្អិត ដើម្បី​កាត់បន្ថយ​រំហួត​។​

​នៅ​កម្ពុជា​យើង គេ​សន្ម​ត់​បាន​ថា មាន​ព្រៃកោងកាង ប្រមាណ​ជា ៥០.០០០ ហិកតា នៅតាម​ខេត្ត នៅ​តំបន់ឆ្នេរ ចំនួន ៤ ដែល​រួមមាន ខេត្តកោះកុង កែប កំពត និង ខេត្ត​ព្រះសីហនុ ៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular