ទិវា​ដី​សើម​ពិភពលោក ថ្ងៃស្អែក ផ្តោតលើ​ការអភិរក្ស ការពារ​ព្រៃកោងកាង​

ដោយៈ ជា សីហៈ / ភ្នំពេញៈ អង្គការ​សត្វ និង​រុក្ខជាតិ​អន្តរជាតិ (Fauna&Flora International) សហការ​ជាមួយនឹង​ដៃគូ នឹង​រៀបចំ​នូវ​ទិវារ​ដី​សើម​ពិភពលោក នៅ​ថ្ងៃទី​២ ខែ​កម្ភៈ ស្អែក​នេះ ។

​កោង​កាង គឺជា​រុក្ខជាតិ​ធន់​នឹង​ជាតិ​អំបិល ដែល​ដុះ​នៅ​តំបន់​ទឹក​ភ្លាវ មាន​កំហាប់​អំបិល​ខ្ពស់​។ កោង​កាង គឺជា​ប្រភេទ​រុក្ខជាតិ ដែលមាន​សមត្ថភាព​ខ្ពស់ រស់នៅក្នុង​ទឹកសមុទ្រ ដោយ​ស្រូប​យកជាតិ​អំបិល បាន​រហូតដល់ ៩០ ភាគរយ​។ ដើមឈើ​ប្រភេទ​នេះ មាន​ឫស​ចាក់​ស្មាញ​ជាច្រើន ចេញពី​គល់​របស់​វា ដែល​ធ្វើឱ្យ​ដើម​កោង​កាង តោង​ជាប់​ទៅនឹង​ភក់​បាន​។ កោង​កាង មាន​តួនាទី​សំខាន់​ផងដែរ ក្នុង​ការបង្កើត​អុកស៊ីសែន​។​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular