ដោយៈ សរិទ្ធ / សៀមរាបៈ តុលាការខេត្តសៀមរាប នាល្ងាចថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសសាលក្រមផ្តន្ទាទោស លោក ហៀក ចាន់លាង អភិបាលរងខណ្ឌ ៧ មករា រយៈពេល ៦ខែ តែទោសនេះ ត្រូវព្យួរ ពោលគឺ ជនជាប់ចោទ ត្រូវដោះលែងឱ្យមានសេរីភាពឡើងវិញ។ នេះបើតាមការបញ្ជាក់ មុននេះបន្តិច របស់លោក យិន ស្រាង អ្នកនាំពាក្យសាលាដំបូង ខេត្តសៀមរាប ។
