ដោយៈ ម៉េងឆៃ / ភ្នំពេញៈ គ្រឹះស្ថានអង្គរ បានប្រកាសថា ស្ថិតិភ្ញៀវទេសចរបរទេស និងចំណូល ដែលទទួលបាន ពីការលក់បណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរ ប្រចាំខែមករា ឆ្នាំ២០២១ គឺថយចុះជាង ៩៩% ធៀបនឹងខែមករា ឆ្នាំ២០២០។
ស្ថិតិនៅខែមករា ឆ្នាំ២០២១ បានបង្ហាញថា មានអ្នកទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ចំនួនតែ ១.២១៣នាក់ ថយចុះ ៩៩,៤៥% ធៀបនឹងខែមករា ឆ្នាំ២០២០ រីឯចំណូល ទទួលបានតែ ៥០.៤៦៦ដុល្លារ គឺថយចុះ ៩៩,៥២% ធៀបនឹងខែមករា ឆ្នាំ២០២០។ យ៉ាងណាក៏ដោយ នៅខែមករា ឆ្នាំ២០២១ នេះ គ្រឹះស្ថានអង្គរ បានប្រកាសថា ចំណូលឧបត្ថម្ភមូលនិធិ គន្ធបុប្ផាកម្ពុជា ចំនួន ២.៤២៦ដុល្លារ។ រីឯចំណូលពីការលក់បណ្ណ នៅប្រាសាទកោះកែរ សម្រាប់ខែមករា ឆ្នាំ២០២១ មានចំនួន ៦២នាក់ ទទួលបានចំណូល ៩៣០ដុល្លារ។
ភ្ញៀវទេសចរ និងចំណូលពីអង្គរវត្ត នៅខែមករានេះ ថយចុះជាង ៩៩% ធៀបនឹងខែមករា ឆ្នាំមុន
របាយការណ៍របស់គ្រឹះស្ថានអង្គរ បង្ហាញថា កាលពីខែមករា ឆ្នាំ២០២០ មានភ្ញៀវទេសចរបរទេស ចំនួន ២២២.២៦១ នាក់ បានទិញបណ្ណចូលទស្សនារម ណីយដ្ឋានអង្គរ នៅខេត្តសៀមរាប ដោយទទួលបានចំណូល ១០ ៥៤៧.៣៣២ ដុល្លារ។ រីឯចំណូលឧបត្ថម្ភ មូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់ខែមករា មានចំនួន ៤៤៥ ១២២ ដុល្លារ។ យ៉ាងណាក៏ដោយ ដោយសារតែវិបត្តិកូវីដ បានធ្វើឲ្យធ្លាក់ចុះ ចំនួនអ្នកទេសចរបរទេស ចូលមកកម្ពុជា ពិសេសនៅប្រាសាទអង្គរវត្ត។
តាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ កាលពីឆ្នាំ២០២០ មានអ្នកទេសចរបរទេស សរុប ៤០០.៨៨៩ នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដោយទទួលបានចំណូលសរុបចំនួន ១៨.៦៥៤.៨២៨ ដុល្លារអាមេរិក។ ចំនួននេះ បានធ្លាក់ចុះជាង ៨០% បើធៀបនឹងឆ្នាំ២០១៩។
កាលពីឆ្នាំ២០១៩ ភ្ញៀវទេសចរបរទេស ២.២០៥.៦៩៧ នាក់ បានទិញសំបុត្រ ចូលទស្សនារមណីយដ្ឋានអង្គរ ដោយទទួលបានចំណូល ៩៩.០៨៨.៨៩៤ ដុល្លារ រីឯចំណូលឧបត្ថម្ភ មូលនិធិគន្ធបុប្ផាកម្ពុជា នៅឆ្នាំ២០១៩ មានចំនួន ៤.៤១១.៣៩៤ ដុល្លារ៕/V