Home ព័ត៌មានជាតិ សន្តិសុខ បុរសជាកម្មករម...

បុរសជាកម្មករម្នាក់ កំពុងធ្វើការស្រាប់តែថ្មម៉ាបសង្កត់លើបណ្តាលឲ្យស្លាប់

ដោយ:សម្បត្តិ/ភ្នំពេញ៖ បុរសជាកម្មករម្នាក់ បម្រើការក្នុងក្រុមហ៊ុនថ្មម៉ាបចាវឆឹង ត្រូវថ្មម៉ាបដួលសង្កត់ពីលើបណ្តាលឲ្យស្លាប់ ក្នុងពេលកំពុងតែធ្វើការ។ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោងជាង៣ រសៀល ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះយឹម បូណា អាយុ ៣៣ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្បែរកន្លែងកើតហេតុ។ នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងតែធ្វើការ ដោយបានលីថ្មម៉ាបមួយផ្ទាំងធំ ហើយមិនដឹងមូលហេតុអ្វី ស្រាប់តែដួល បណ្តាលឱ្យថ្មម៉ាបនោះសង្កត់ពីលើចំក្បាលស្លាប់មួយរំពេចនៅកន្លែងកើតហេតុភ្លាមៗតែម្តង។ ជនរងគ្រោះមានប្រពន្ធ និងកូនតូចៗចំនួនពីរនាក់ រស់នៅជាមួយគ្នាក្នុងបន្ទុកគ្រួសារ។

ក្រោយពេលកើតហេតុ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចពិនិត្យ និងធ្វើឯកសារប្រគល់ជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត នៅឯខេត្តពោធិ៍សាត់៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular