Home ព័ត៌មានជាតិ សង្គម លោក ស ថេត ជំរ...

លោក ស ថេត ជំរុញឱ្យអាជ្ញាធរសង្កាត់បឹងទំពុនទី១ បំរើប្រជាពលរដ្ឋ ឱ្យបានល្អ

ដោយ: មុនីរ័ត្ន/ភ្នំពេញៈ លោក ស ថេត  ប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ បានជំរុញឱ្យអាជ្ញាធរសង្កាត់បឹងទំពុនទី១ និងក្រុមការងារចុះពង្រឹងតាមភូមិទាំង១១ នៃសង្កាត់បឹងទំពុនទី១ ត្រូវខិតខំប្រឹងប្រែងបំរើប្រជាពលរដ្ឋ ឱ្យបានល្អ ជាពិសេសដោះស្រាយបញ្ហាទុក្ខលំបាកនិងដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋឱ្យបានលឿនឆាប់រហ័ស និងមានការទទួលខុសត្រូវខ្ពស់ដើម្បីកសាងទំនុកចិត្តរបស់ប្រជាពលរដ្ឋកាន់តែមានជំនឿលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

ការជំរុញនេះ នៅក្នុងពិធីដាក់ឱ្យដំណើរការប្រើប្រាស់អគារថ្មីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ កាលពីព្រឹកថ្ងៃទី១ ខែកុម្ភៈ ។

សូមបញ្ជាក់ថា អគារថ្មីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាសមិទ្ធផលមួយដែលគេចាត់ទុកថាបានចូលរួមកសាងអភិវឌ្ឍសង្គមកម្ពុជាឱ្យកាន់តែរីកចម្រើនខណៈដែលប្រទេសកម្ពុជាទទួលបានសុខសន្តិសភាពនិងមានការអភិវឌ្ឍ។
អគារថ្មីនេះដឹកនាំកសាងដោយលោក ស ថេត ប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានសង្កាត់បឹងទំពុនទី១ កសាងឡើងដើម្បីជំនួសអគារចាស់មានសភាពទ្រុឌទ្រោម ។ចាប់ផ្តើមកសាងនៅចុងខែមេសា ឆ្នាំ២០២០ ហើយកសាងរួចរាល់ជាស្ថាពរនៅចុងខែធ្នូ ឆ្នាំ២០២០ ដែលមានរយៈពេលប្រមាណ០៨ខែ ។អគារថ្មីនេះមានទំហំ(១២ម៉ែត្រគុណ១៥ម៉ែត្រ)កម្ពស់០២ជាន់ ដែលមានសាលប្រជុំ បន្ទប់បណ្ណាល័យ បន្ទប់ទទួលភ្ញៀវ និងបំពាក់ឧបករណ៍បរិក្ខារជាច្រើនផងដែរ៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular