JINRO IS BACK មាន​រសជាតិ​យ៉ាងម៉េច​ទៅ​បានជា​តារា​ល្បីៗ​ភ្លក់​ហើយ​ ​សុទ្ធតែ​លាន់មាត់​គ្រប់គ្នា​បែបនេះ​?

​ភ្នំពេញ​៖កប់​ណាស់​! ថ្មីៗ​នេះ តារា​ល្បីៗ​តាម​បណ្ដាញ​សង្គម​ចំនួន ១១ នាក់ បានទទួល​កាដូ​ពិសេស​ពី​ស្រា JINRO IS BACK ហើយ​ស្រាប់តែ​ម្នាក់ៗ​ធ្វើ​មុខ​ស្រឡាំងកាំង​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ក្រោយពី​បាន​ភ្លក់​រសជាតិ​ស្រា​ដ៏​ល្បីល្បាញ​មួយ​នេះ​។​

​កាលពី​ថ្ងៃ​ឆ្លង​ឆ្នាំ​កន្លងទៅ​ថ្មីៗ​នេះ JINRO IS BACK បាន​ជូន​កាដូ​ដល់​តារា​ល្បី​លើ​បណ្ដាញ​សង្គមចំនួន១១​នាក់​រួមមាន Yuriyiru, Scarlett, Van Thaii, Raven Blaze, Lyderzz Evans, Soy Senghour, Heng, Anna Din, Sociallyneath, Omg Girls Dance Crew, Maily ​ក្នុងនោះ​ផងដែរ លោក Raven និង​លោក Lyderzz ដែល​មហាជន​បាន​ស្គាល់​ថា​ជា Vlogger ក៏​ទទួលបាន​កាដូ​ពី​ស្រា JINRO IS BACK នេះដែរ​។​

​ក្រោយពី​ទទួលបាន​កាដូ​ភ្លាម​Raven​បានបង្ហាញ​អារម្មណ៍​រំភើប​រីករាយ​ស្រប​ពេលដែល​កំពុង​តែបើ​ក​ប្រអប់​កាដូ​ដែល​លោក​កត់ សម្គាល់ឃើញ​មាន​ស្រា​ចំនួន ៤​ដប រួមទាំង​វត្ថុ​អនុស្សាវរីយ៍​មួយ ចំនួនទៀត​ផងដែរ​។​

​កំពុងតែ​មួល​បើក​គម្រប​ដប​ស្រា​ផង ស្រាប់តែ​ក្លិន​ឈ្ងុយ​នៃ​ស្រា​កូរ៉េ​មួយ​នេះ​បានធ្វើឱ្យ Raven ប្រាប់​អ្នកទស្សនា​វីដេអូ​ថា ស្រា JINRO IS BACK គឺជា​ស្រា​ម៉ាក​យីហោ​ថ្មី​មួយ​នៅ​កម្ពុជា ដែលមាន​រសជាតិ​ឆ្ងាញ់ និង​ស្រួល​លេប​។​ទប់​ចិ​ត្ដ​មិនបាន Raven ក៏បាន​និយាយ​រ៉ាយ រ៉ាប់​ថា​៖“​មាន​រសជាតិ​ល្អមិនមាន​អាល់កុល​ខ្លាំង មិន​ច្រាល​មាត់ និង​ស្រួល​លេប​” ថែម​ទៀតផង​។​

​មាន​អារម្មណ៍​មិន​ខុសពី Raven លោក Lyderzz ក៏បាន​និយាយ​ទាំង​រីករាយ​ថា ស្រា​នេះ​ពិត​ជាមាន​រសជាតិ​ឆ្ងាញ់​និង​ធ្វើឱ្យ​អារម្មណ៍​ស្រស់ស្រាយ​បន្ទាប់ពី​បាន​ញ៉ាំ​វា​រួច​។​

​ក្រោយពី​ចាក់​ស្រា​ចូល​កែវ និង​ញ៉ាំ​រួច Lyderzz បាន​បន្ត​ក្នុង​វីដេអូ​ថា​៖ “​បើ​ញ៉ាំ​ជាមួយ​សាច់​អាំង ម្ហូប​ខ្មែរ ម្ហូប​អី​ក៏ដោយ ថែម​ស្រា JINRO IS BACK កាន់តែ​ប្រសើរ​”​។​

​ជាការ​ពិតណាស់​ស្រា​JINRO IS BACK គឺជា​ប្រភេទ​ស្រា​ដែល​អាច​ពិសា​បាន​នៅក្នុង​គ្រប់​កម្មវិធី​មិន​ថា​ជា​កម្មវិធី​តូច​ឬ​កម្មវិធី​ធំ នោះទេ​។​បើ​ចង់ដឹងថា​ពួកគាត់​មាន​ទឹកមុខ​បែបណា​បន្ទាប់ពី​បាន​ភ្លក់​JINRO IS BACK កុំ​ភ្លេច​ចូល​មើល​វីដេអូ​របស់គាត់​ទាំង អស់​គ្នា​ណា៎ ៕Ph


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular