ចាប់ខ្លួន​បុគ្គលិក​កាស៊ីណូ​”​ជី​ង​ឡាន​សាន​”​ម្នាក់​លួច​ទូរ​សព្ទ័​ក្រុមហ៊ុន​និង​តេ​គំរាម​ទារលុយ​ថៅកែ​

926
ចែករម្លែក

​ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ជួន​ណារិន្ន​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​បានឱ្យដឹងថា​នគរបាល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន​ម្នាក់​ពីបទ​លួច​ទូ​ស័ព្ទ​ដៃ​របស់​ក្រុមហ៊ុន​ហើយ​ទូរស័ព្ទ​គំរាម​ទារប្រាក់​ពី​បុគ្គលិក​ក្រុមហ៊ុន​បន្ថែមទៀត​។​

​ករណីនេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ​បាន​បញ្ជាក់ថា កាលពី​ល្ងាច​ថ្ងៃទី ២៥ ខែមេសា ឆ្នាំ​២០១៨ កម្លាំង​ជំនាញ​ផែន​ព្រហ្មទណ្ឌ បានទទួល​បណ្តឹង​តាម​ទូរស័ព្ទ​ថា មាន​អតីត​បុគ្គលិក​របស់គាត់​ម្នាក់ ភេទ​ប្រុស ជនជាតិ​ចិន បាន​លួច​ទូរស័ព្ទដៃ​របស់​ក្រុមហ៊ុន ហើយ​គេ​បាន​ទូរស័ព្ទ​មក​គំរាម​ទារប្រាក់ បើ​គាត់​មិន​ឲ្យ​ទេ​គេ​នឹង​វាយ​ធ្វើបាប​សម្លាប់​រូបគាត់​និង​អ្នក​ដែល​នៅ​ក្រុមហ៊ុន​កាស៊ីណូ​”​ជី​ង​ឡាន​សាន​” ។

​បន្ទាប់ពី​ទទួលបាន​បណ្តឹង​នេះ​ភ្លាម កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង មូលដ្ឋាន បានធ្វើការ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ នៅវេលា​ម៉ោង​១៩ និង​០០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល ។ ជនរងគ្រោះ​ឈ្មោះ ZENG YONG JIE ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិ​ចិន មុខរបរ នាយក​គ្រប់គ្រង​កាស៊ីណូ ជី​ង​ឡាន​សាន ស្នាក់នៅ​ក្រុមទី​១៧ ភូមិ​២ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​

-​សម្ភា​រះ​បាត់បង់ -​ទូរស័ព្ទដៃ ០១​គ្រឿង ម៉ាក មី ( mi ) ពណ៌​ទឹកមាស ។ ជនសង្ស័យ​ឈ្មោះ ZHANG HUA YU ភេទ​ប្រុស អាយុ ២២​ឆ្នាំ ជនជាតិ​ចិន មុខរបរ​មិន​ពិតប្រាកដ លិខិតឆ្លងដែន គ្មាន ស្នាក់នៅ​មិន​ពិតប្រាកដ ។​វត្ថុតាង​ចាប់យក​បាន​-​ទូរស័ព្ទដៃ​០១​គ្រឿង ម៉ាក មី ( mi ) ពណ៌​ទឹកមាស​( ផល​នៃ​អំពើ​លួច​)​។​ចំពោះ​ជនសង្ស័យ និង​វត្ថុតាង ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កំពុង​ចាត់ការ​តាម​នីតិវិធី ៕S/​

​ចាប់ខ្លួន​បុគ្គលិក​កាស៊ីណូ​”​ជី​ង​ឡាន​សាន​”​ម្នាក់​លួច​ទូរ​សព្ទ័​ក្រុមហ៊ុន​និង​តេ​គំរាម​ទារលុយ​ថៅកែ​

ទីតាំងផ្សាយពាណិជ្ជកម្ម