Home ព័ត៌មានជាតិ សន្តិសុខ ឧត្តមសេនីយ៍ឯក...

ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំប្រជុំក្រុមការងារពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គមតាមបណ្តាខេត្តជាប់ដែនសមុទ្រ​

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ និងលោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរង តំណាងឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំប្រជុំក្រុមការងារ ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គមតាមបណ្តាខេត្តជាប់ដែនសមុទ្រ​ ជាមួយក្រុមការងារនាយកដ្ឋានជំនាញទាំង១២ កាលពីរសៀលថ្ងៃទី១ខែកុម្ភៈ ម្សិលមិញ។

បន្ទាប់ពីក្រុមការងារ​នាយកដ្ឋាន​ជំនាញទាំង១២ បានឡើងរាយការណ៍ជូនអង្គពិធីរួចមក លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា និងលោកឧត្តមសេនីយ៍ឯក យឹម លាង បានកត់សម្គាល់ឃើញថានូវមានចំណុចកង្វះខាតមួយចំនួន​ ដែលត្រូវ​ការបំពេញបន្ថែមដល់ការិយាល័យជំនាញ នៃស្នងការខេត្តទាំង៤ រួម​មាន៖
​១. ពង្រឹងសមត្ថភាពមន្រ្តីការិយាល័យជំនាញ
២. ពង្រឹងការចុះត្រួតពិនិត្យ​ និងដោះស្រាយការងារការិយាល័យជំនាញទាំង១២
៣. ធ្វើរបាយការណ៍ និងវាយតម្លៃជាប្រចាំសប្តាហ៍
៤. ជំរុញការងារត្រួតពិនិត្យអ្នកបើកបរប្រើប្រាស់សារធាតុញៀន និងការត្រួតពិនិត្យចរាចរណ៍
៥. ការគ្រប់គ្រងអាវុធជាតិផ្ទុះខុសច្បាប់
៦. យកករណីថ្មីៗបញ្ជូនទៅការិល័យជំនាញ​ ដេីម្បីជំរុញឲ្យមានការស្រាវជ្រាវដល់ឬស្សគល់ ឈានដល់ការបង្រ្កាបបទល្មើសឱ្យមានប្រសិទ្ធភាព៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular