Home ព័ត៌មានជាតិ សង្គម អភិបាលខេត្តធ្...

អភិបាលខេត្តធ្វើដំណើរតាមកាណូតទៅចែកអំណោយជូនប្រជាពលរដ្ឋជាង៦០០គ្រួសារនៅឃុំកោះជីវាំង

ដោយ:គ្រញូង/បាត់ដំបង:កាលពីព្រឹកថ្ងៃទី ១ ខែកុម្ភ: លោក ងួន រតន: អភិបាលខេត្តបាត់ដំបងបានធ្វើដំណើរ តាមផ្លូវទឹកចុះចែកអំណោយស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ ដល់ប្រជាពលរដ្ឋជាង៦០០គ្រួសារ
ក្នុងឃុំកោះជីវាំងស្រុកឯកភ្នំនៅ ក្នុងឧបដ្ឋានសាលា នៃវត្តអន្លង់តាអួរ។

អំណោយជាស្បៀងអាហារមានអង្ករ ទឹកត្រី អំបិល ស្ករសនិងប៊ីចេងដែលជាការចូលរួមរបស់ក្រុមទស្សន:វិស័យកម្ពុជា ( Cambodia Vision INC.)ជាមួយអាជ្ញាធរមូលដ្ឋានស្រុកឯកភ្នំក្នុងការជួយចែករំលែក និងកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋក្រីក្រខ្វះខាតស្បៀងអាហារក្នុងសម័យកូវីដ១៩កំពុងរាតត្បាត៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular