បុរស​ម្នាក់​ជិះ​ម៉ូតូ​បុក​រថយន្ត​ធំ​ពីក្រោយ​បណ្តាលឱ្យ​ស្លាប់​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​

1269
ចែករម្លែក
  • 535
    Shares

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​បុរស​ម្នាក់​ជិះ​ម៉ូតូ​បុក​រថយន្ត​ធុន​ធំ​ដឹក​ដែក​ចត​នៅ​ចិញ្ចើមផ្លូវ​ពីក្រោយ​កបាន​ស្លាប់​ភ្លាមៗ​។​ហេតុការណ៍​បានកើត​ឡើង​នៅត្រង់ចំណុច​ជិត​វិត​ណាយ​ក្លិប​ក្នុងភូមិ​ត្រពាំង​ថ្លឹង​សង្កាត់​ចោមចៅ​ទី​១​ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ​រាជធានី​ភ្នំពេញ​កាល​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​២៦​ខែមេសា​ឆ្នាំ​២០១៨​។​ជនរងគ្រោះ​(​សព​)​មានឈ្មោះ​វ៉េង​សម្បត្តិ​ភេទ​ប្រុស​អាយុ​៥៦​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​តន្ត្រីករ​(​អ្នកលេង​ភ្លេង​)​ទីលំនៅ​បច្ចុប្បន​នៅក្នុង​ភូមិ​សាមគ្គី​៤​សង្កាត់​ត្រពាំង​សាំង​ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ​។​ស្រុកកំណើត​នៅ​ភូមិ​កោះ​ខែល​ឃុំ​កោះ​ខែល​ស្រុក​ស្អាង​ខេត្តកណ្តាល​។​

តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនដំបូង​គេ​ឃើញ​បុរស​ម្នាក់​ជិៈ​ម៉ូតូ​ម៉ាក​គុប​ជ្រុង ពណ៌​ទឹកសមុទ្រ មាន​ស្លាក​លេខ ទ​-0989- ភព ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​វ៉េងស្រេង​ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​។​លុះ​មកដល់​កន្លែងកើតហេតុ​ខាងលើ​ក៏​បុក​រថយន្ត​ធន់​ធំ​ដឹក​ដែក​ម៉ាក​កាំម៉ាស់​ពណ៌​លឿង​មាន​ស្លាក​លេខ​ភ្នំពេញ​3C7333​ពីក្រោយ​ចត​ស្ងៀម​នៅជាប់​ចិញ្ចើមផ្លូវ​ពេញទំហឹង​ចំកាង​ដែក​បាក់​បណ្តាល​ឲ្យ​បែកក្បាល​ស្លាប់​ភ្លាមៗ​ក្នុង​ថ្លុកឈាម​គួរ​ឲ្យ​អ​ណោ​ច​អធ៌​ម​។​ចំណែក​ម៉ូតូ​រង​កា​ខូចខាត​ផ្នែក​ខាងមុខ​ប​ន្ទិ​ច​បន្តួច​។​ចំណែក​តែ​កុង​រថយន្ត​បាន​រត់​បាត់ ស្រមោល​។

​តាម​សម្តី​កូនស្រី​របស់​ជនរងគ្រោះ​(​សព​)​បាន​ប្រាប់​ឲ្យ​ដឹងថា​ឪពុក​របស់គាត់​ជា​អ្នកលេង​ភ្លេង​នៅ​កោះ​ពេជ្រ​លេង​ចប់​ក៏​ជិៈ​ម៉ូតូ​ចេញ​ក្នុង​គោលបំណង​ទៅផ្ទះ​នៅ​ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ​។​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ក៏​ចុះ​មកដល់​សំរួល​ចរាចរ​ណ៏​ហើយក៏​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ចរាចរ​ណ៏​ក្រុង​មក​វាស់វែង​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សារ​ទុក​រង់ចាំ​ដោះស្រាយ​គ្នា​ពេល​ក្រោយ​។​ចំណែក​សព​ក៏​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​នៅតាម​ប្រពៃណី​៕S/

បុរស​ម្នាក់​ជិះ​ម៉ូតូ​បុក​រថយន្ត​ធំ​ពីក្រោយ​បណ្តាលឱ្យ​ស្លាប់​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​

ទីតាំងផ្សាយពាណិជ្ជកម្ម