ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា​សម្រេច​គាំទ្រ​គម្រោង​វិនិយោគ​ថ្មី​ពីរ

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​គណៈកម្មាធិការ វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ចំនួន​២ ។

​ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា​បាន​អះអាងថា ក្រុមហ៊ុន​ទី​១ គឺ​“SHUN XIN LUGGAGE INDUSTRY (CAMBODIA) CO., LTD” លើ​គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប និង​កាបូប​ក្លាសេ​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៥ ភូមិ​ស្ពាន ពោធិ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង មាន​ទុនវិនិយោគ​ប្រមាណ ៣,៦​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.៦១៨​កន្លែង​។​

​ប្រភព​ដដែល​បាន​បន្តថា គម្រោង​ទី​២ គឺ​ដោយ​ក្រុមហ៊ុន “ SHUNYING PULP AND PAPER COMPANY LIMITED” លើ​គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្រដាស ដែលមាន ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ច​ង្ហោ​ន ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត​មាន​ទុនវិនិយោគ ប្រមាណ ៥០៤​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២.២៦១​កន្លែង ៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular