ឆ្នាំជូត
រាសីល្អជាមធ្យម។ក្នុងពេលនេះលោកអ្នកទទួលរងសម្ពាធច្រើនបន្តិច ហើយកិច្ចការងារមួយចំនួនស្រាយមិនចេញទៀតផង។លោកអ្នកទាល់តែខិតខំខ្លាំងទើបសម្រចជោគជ័យការងារមួយចំនួនទៅរួច។អ្នកអាជីវករថ្ងៃនេះទោះមានការជួញទីជិតឆ្ងាយតែងអាចប្រមូលភោគផលចូលផ្ទះគ្រាន់ត្រជាក់ចិត្តបន្តិចវិញ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើចង់ជ្រើសរើសគូស្រករពុំសូវល្អទេព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកអាចសម្រុកកិច្ចការងារតូចធំបានហើយ ពីព្រោះថាផលតែងឆ្លើយតបមកវិញគ្រាន់បានស្រួលចិត្ត។ទោះបីយ៉ាងណាការប្រកបការងារអ្វីមិនអាចធ្វេសប្រហែសបានដែរបើពុំនោះផលអាក្រក់ងាយកើតឡើងនាំពិបាកក្នុងការទប់ទល់។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកមិនគប្បីជឿពាក្យញុះញង់ចាក់ដោយក្រុមមនុស្សពេកឡើយប្រយ័ត្នឥតការអ្វីសោះមានសត្រូវនៅជុំវិញខ្លួនកាន់តែច្រើនហើយនាំជួបស្ថានភាពលំបាកនៅគ្រាខាងមុខ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីបើស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយជាឱកាសល្អបំផុតក្នុងការផ្សំផ្គុំជាគ្រួសារផង៕
ឆ្នាំខាល
រាសីស្រុតចុះ។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបនិងជួបនូវបញ្ហាច្រើនធ្វើឱ្យមិនសូវសុខស្រួលខ្លួននោះដែរ។ក្រៅពីនេះការប្រកបការងារមិនសម្រេចដល់គោលដៅឬមិនឆ្លើយតបដូចក្តិប្រាថ្នាឡើយ។ក្រៅពីនេះបើមានការណាត់ជួបចរចារឿងសំខាន់តែងងាយភ្លាំងភ្លាត់ចាញ់បោកគេណាស់ដែរ។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកជួបបញ្ហាខ្សត់ខ្សោយអតិថិជន ឯផលកម្រៃទៀតសោតអ្នកខ្លះរកបង្គ្រប់ឆ្នាំងបាយសឹងមិនគ្រាន់ផង។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការបែរខ្នងដាក់គ្នាច្រើនដោយសារភាពប្រចែប្រច័ណ្ឌកំពុងលុកលុយ ៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនមានអ្វីចោទជាបញ្ហាទេគឺរាល់ការប្រកបកិច្ចការងារមានការជឿនលឿនទៅមុខជាសន្សឹមៗជានិច្ច។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមិនថាទីជិតឆ្ងាយចូរប្រយ័ត្នក្រុមមនុស្សឆបោកយកទ្រព្យសម្បត្តិនិងប្រើល្បិចបោកប្រាស់ដោយប្រការណាមួយ។ការធ្វើដំណើរឆ្ងាយជិតឱ្យប្រយ័ត្នទិសអាគ្នេយ៍បន្តិចពីព្រោះងាយទទួលរងផលប៉ះទង្គិចណាស់ដែរ។
រីឯសេចក្តីស្នេហាប្រុសស្រីមានដំណើរថយក្រោយឥតមានការរីកលូតលាស់ទៅមុខនោះឡើយ៕
ឆ្នាំរោង
រាសីល្អជាមធ្យម។នាពេលនេះមុនធ្វើអ្វីមួយលោកអ្នកត្រូវចេះពិចារណាថ្លឹងថ្លែងឱ្យបានត្រឹមត្រូវទើបគ្មានបញ្ហាមិនល្អចោទឡើង។ការប្រកបការងារនៅថ្ងៃនេះឃើញថាមានការជឿនលឿនទៅមុខនិងហុចផលមកវិញក៏លឿនដែរ។នៅថ្ងៃនេះដែរសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបលើផលលំបាកច្រើនព្រោះចំណូលរកបានដោយតានតឹង និងភាគច្រើនលាភហេងធំៗច្រើនបោលហួសជានិច្ច។
រីឯសេចក្តីស្នេហាប្រុសស្រីកុំចង់ចាញ់ឈ្នះគ្នាដោយសារការចិត្តខ្លាំងប្រយ័ត្នជម្លោះឈានដល់ការបែកបាក់៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ហេតុនេះបញ្ហាតូចធំបានចៀសឆ្ងាយ ហើទោះធ្វើអ្វីក៏មានការធូរស្បើយផ្លូវចិត្តផងដែរ។នៅថ្ងៃនេះដែរលោកអ្នកអាចសម្រេចចិត្តតូចធំបានដោយតែងជួបភាពជោគជ័យត្រឡប់មកវិញ។ក្រៅពីនេះលោកអ្នកអាចបណ្តាក់ទុនរកស៊ីឬចេញទៅប្រកបជំនួញជួញដូរផ្លូវឆ្ងាយតែងអាចប្រមូលនូវផលកម្រៃមកវិញគ្រាន់ជាទីកក់ក្តៅ។ចំពោះបុរសការធ្វើដំណើរផ្លូវឆ្ងាយពុំគប្បីឈ្លក់វង្វេងនឹងគ្រឿងស្រវឹងឬឈ្លក់នឹងបញ្ហាលោភលន់អ្វីមួយពីព្រោះថាផលអាក្រក់នោះក៏មាននៅឡើយនាំឱ្យអ្វីៗដែលល្អសោះនឹងប្រែជាអាក្រក់វិញ ។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើមានការចង់រៀបចំ ជីវិតគ្រួសារតែងមានភាពគាប់ប្រសើរនិងជឿនលឿនទៅមុខ ៕
ឆ្នាំមមី
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតោងតែចេះត្រៀមទប់ទល់និងប្រយ័ត្នប្រយែងទើបឆ្លងផុតផលលំបាកទាំងពួងទៅរួច។លោកអ្នកត្រូវមានចិត្តត្រជាក់និងអត់ធ្មត់ពីព្រោះថាអាចហុចផលហួសពីការគិតទុកទៅទៀត។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវយកភាពឈ្នានីសឬមាត់ឌឺដងដល់អ្នកដទៃឡើយព្រោះងាយកើតជម្លោះវិវាទណាស់ហើយស្រួលមិនស្រួលកើតរឿងរាវប្រកាប់ប្រចាក់គ្នាថែមទៀត។
រីឯបញ្ហាស្នេហាប្រុសស្រីមិនត្រូវប្រកាន់ភាពមោហៈទោសៈដាក់ខ្លួននាំតែជួបបញ្ហាល្អក់កករឥតឈប់ឈរតែប៉ុណ្ណោះ៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។នៅថ្ងៃនេះការប្រកបការងារអ្វីមិនសូវរលូនល្អប៉ុន្មានទេពិសេសធ្វើច្រើនបែរជាខុសច្រើនថែមទៀត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរជួបការលំបាកក្នុងការរកផលកម្រៃណាស់ ឯការជួញទីជិតឆ្ងាយទៀតសោតកើតមានភាពរកាំរកូសមិនតិចដែរទេ។ការធ្វើដំណើរឆ្ងាយជិតមិនសូវមានសុវត្តិភាពទេគប្បីបន្ថែមការប្រុងប្រយ័ត្ន។
រីឯបញ្ហាគូស្នេហាកំលោះក្រមុំមានការហួងហែងនិងម្នាក់ៗយកភាពប្រចែប្រច័ណ្ឌដឹកមុខច្រើន៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកអាចទទួលដំណឹងល្អទាំងនៅក្បែរខ្លួនឬពីចម្ងាយផង។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរចូរលោកអ្នកបង្កើនការទំនាក់ទំនងជាមួយអ្នកដទៃឱ្យបានច្រើនព្រោះអាចទទួលផលប្រយោជន៍មកវិញ ជាក់ជាពុំខាន។ការរស់នៅមានភាពសុខដុមនិងមនុស្សអាណិតស្រឡាញ់ចូលចិត្តច្រើន។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការចម្រើនលូតលាស់និងកំពុងបើកទំព័រថ្មីសម្រាប់លោកអ្នកហើយ៕
ឆ្នាំរកា
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតែងមានសង្ឃឺមច្រើន ហើយធ្វើអ្វីក៏តែងផ្តល់ផលនាពេលក្រោយវិញ។អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះទ្រព្យសំណាងបានឡើងខ្ពស់ ដូចនេះលោកអ្នកអាចប្រកបរបររកស៊ីជួញដូរឬបើកមុខរបរថ្មីមានភាពគាប់ប្រសើរព្រោះថាផ្លែផ្កាដែលហុចឱ្យមកវិញតែងមានការធំធាត់ជាបណ្តើរៗជានិច្ច។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំពេលនេះជាឱកាសល្អក្នុងការពិភាក្សាសម្រាប់ការរៀបចំគ្រួសារហើយ៕
ឆ្នាំច
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកទទួលរងសម្ពាធច្រើនបន្តិចហើយកិច្ចការងារមួយចំនួនស្រាយមិនចេញទៀតផង។លោកអ្នកទាល់តែខិតខំខ្លាំងទើបសម្រចជោគជ័យការងារមួយចំនួនទៅរួច។អ្នកអាជីវករថ្ងៃនេះទោះមានការជួញទីជិតឆ្ងាយតែងអាចប្រមូលភោគផលចូលផ្ទះវិញយ៉ាងត្រជាក់ចិត្ត។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើចង់ជ្រើសរើសគូស្រករពុំសូវល្អទេព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។ថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយតែងមានអារម្មណ៍តានតឹងច្រើន ដូចនេះត្រូវចេះអត់ធ្មត់តស៊ូបន្តិចទើបប្រសើរ។ការរស់នៅមនុស្សល្អអាចប្រែជាអាក្រក់ដោយសារផលប្រយោជន៍អ្វីមួយ ម្ល៉ោះហើយលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបមិនទទួលរងផលលំបាកកើតឡើងដោយប្រការណាមួយ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការជួបស្ថានភាពលំបាកក្នុងការរកប្រាក់ចំណូល ឯការចាយវាយទៀតសោតគ្រប់សារពើធ្វើឱ្យមិនសូវសុខស្រួលខ្លួនប៉ុន្មានទេ។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរថយក្រោយម្ល៉ោះហើយធ្វើឱ្យជួបបញ្ហាប្រទាំងប្រទើសចំពោះគ្នាមិនតិចនោះឡើយ៕