អាជ្ញាធរខណ្ឌប្ញស្សីកែវ ដាក់ផែនការពង្រឹងការងារសន្តិសុខ និងបញ្ហាបរិស្ថាន អនាម័យ

ដោយៈ រ៉ាម៉ន / ភ្នំពេញៈ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ គណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌប្ញស្សីកែវ បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាព លោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌប្ញស្សីកែវ ដើម្បីដាក់ផែនការចំនួន ៥ ចំណុច ឱ្យសមត្ថកិច្ច និងអាជ្ញាធរគ្រប់សង្កាត់ អនុវត្តបន្តទៀត។

មន្ត្រីរដ្ឋបាលខណ្ឌ បានឱ្យដឹងថាៈ កិច្ចប្រជុំនេះ​ បានផ្តោតលើរបៀបវារៈសំខាន់ ចំនួន ៥ រួមមានៈ ១- រៀបចំផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនថា្នក់ដឹកនាំ។ ២- បញ្ហាផលប៉ះពាល់ ក្នុងការស្ថាបនា ស្ពានអាកាសប្ញស្សីកែវ ផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ប្ញស្សីកែវ។ ៣- ការស្ថាបនាផ្លូវ ១០០៣ អំពីបញ្ហាការដាក់លូ និងបង្គោលភ្លើង។ ៤- ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាល្បែងស៊ីសង គ្រឿងញៀន បញ្ហាបរិស្ថាន និងអនាម័យ (ភូមិ-សង្កាត់ មានសុវត្ថិភាព ទាំង៧ ចំណុច)។ ៥- ផ្សព្វផ្សាយ អំពីការពង្រឹងការអនុវត្ត វិធានការ ការពារ ការចម្លងជំងឺកូវីដ-១៩ នៅតាមពិធីបុណ្យផ្សេងៗ និងពិធីរៀបអាពាហ៍ពិពាហ៍ របស់រដ្ឋបាលរាជធានីភ្នំពេញ លេខ ១៧៦/២១ សណនច៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular