ផ្សព្វផ្សាយ​ច្បាប់​លក្ខន្តិកៈ កងយោធពល​ខេមរភូមិន្ទ សេចក្តីប្រកាស​អន្តរក្រសួង ក្រសួងការពារជាតិ និង​ក្រសួង​ហិរញ្ញវត្ថុ​

ដោយៈ ភ្នំ​ស្វាយ / កំពង់ធំៈ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​ផ្សព្វផ្សាយ​ច្បាប់​លក្ខន្តិកៈ កងយោធពល​ខេមរភូមិន្ទ និង​សេចក្តីប្រកាស​អន្តរក្រសួង រវាង​ក្រសួងការពារជាតិ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដល់​យោធិន​គ្រប់រូប ចំណុះ​បញ្ជាការដ្ឋាន​តំបន់ ប្រតិបត្តិការ សឹក​រង​កំពង់ធំ ក្នុង​នោះបាន​ផ្តោតលើ ជំពូក​ទី​៤ យោធិន​អាជីព ស្ដីពី​រយៈពេល នៃ​ការ​តម្លើង​ឋានន្តរ​ស័​ក្កិ កំណត់​ឆ្នាំ តាម​ឋានន្តរ​ស​ក្កិ នីមួយៗ ។​

​ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​មាន ប្រសាសន៍ កាលពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២១ ថាៈ សេចក្តីប្រកាស អន្តរក្រសួង ក្រសួង ការពារជាតិ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បង្កើត​គណៈកម្មាធិកា​រ​ចំពោះ​កិច្ច សិក្សា​ស្រាវជ្រាវ រយៈពេល​ទទួល​នូវ ឋានន្តរ​ស័​ក្ត និង​មុខតំណែង​ចុងក្រោយ របស់​យោធិន ដែល​កំពុង​ត្រូវបាន​តំឡើង​ឋានៈ តាម​ការកំណត់ ក្នុង​ច្បាប់​លក្ខន្តិកៈ​ទូទៅ ចំពោះ​យោធិន នៃ​កងយោធពល​ខេមរភូមិន្ទ ។​

​លោក​បាន​បន្តថាៈ នេះ​គឺជា​ការយកចិត្តទុកដាក់ របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែលមាន សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជាការ​យកចិត្តទុកដាក់​ខ្ពស់ ពីស​ម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ប្រមុខ​ដឹកនាំ ក្រសួង ការពារជាតិ និង​ថ្នាក់ដឹកនាំ គ្រប់លំដាប់​ថ្នាក់ នៃ​កងយោធពល​ខេមរភូមិន្ទ​ធ្វើឱ្យ​កង យោពល​ខេមរភូមិន្ទ មានការ​វិវត្តន៍​រីកចម្រើន ទាំង​បរិមាណ និង​គុណភាព​គួរ​ជាទី មោទនៈ​។​

​មេបញ្ជាការ ក៏បាន​ក្រើនរំលឹក ដល់​យោធិន​គ្រប់រូប លើ​ភក្តីភាព​ថា ត្រូវតែ​ស្មោះត្រង់ ដាច់ខាត ចំពោះ​ជាតិ សាសនា និង​ព្រះមហាក្សត្រ ត្រូវការពារ​ឲ្យ​បាន ដាច់ខាត នូវ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​ដឹកនាំ​ដោយ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​បន្ត​ខិតខំ​បម្រើប្រជាជន​ដោយ ស្មោះត្រង់ និង​ដោយ​អស់ពី​ចិត្ត​ពី​ថ្លើម ដោយ​អនុវត្តតាម​ពាក្យស្លោក ពេល​នៅ​ឲ្យ​ប្រជាជន ស្រឡាញ់ ពេលចេញ​ឲ្យ​ប្រជាជន នឹករលឹក ៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular