Home ព័ត៌មានសំខាន់ៗ វៀតណាម​បិទ​សា...

វៀតណាម​បិទ​សាលារៀន បញ្ចប់​សមាជ​បក្ស​មុន​កាលកំណត់ ដោយសារ​ផ្ទុះ​កូវី​ដ​១៩

ប្រែ​សម្រួលៈ​វាសនា​/​ហាណូយ​៖​ក្រសួង​សុខាភិបាល​វៀត​ណា​ម​បាន​ប្រកាស​អំពី​ការ​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន​៣២​នាក់​បន្ថែម​ទៀត​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​និង​ព្រឹក​ថ្ងៃ​អង្គារ​នេះ ក្នុងនេះ​៣១​នាក់​ជា​ការឆ្លង​​នៅក្នុង​ស្រុក​និង​ម្នាក់​ចូល​មក​ពី​ក្រៅប្រទេស​។​

​សិស្ស​នៅ​ក្រុង​ហូ​ជី​មី​ញ​១,៧​លាន​នាក់​នឹង​ឈប់​សម្រាក​ចូល​ឆ្នាំ​ថ្មី​មុន​កាលកំណត់ ចំ​ពេល​មាន​ការផ្ទុះ​ជំងឺឆ្លង​

​អ្នក​ឆ្លង​វីរុស​ថ្មី​ទាំងនេះ មាន​នៅ​ក្រុង​ហាណូយ​(៤​ករណី​) ខេត្ត ហាយ​ហ្វឿង​(១៨) ខេត្ត​ក្វាង​និ​ញ​(៥) ខេត្ត​បាក់​យ៉ាង​(១​ករណី​) ខេត្ត​យ៉ា​ឡាយ​(២)​និង​ខេត្ត ប៊ិញ ហ្វឿង​ភាគខាងត្បូង មួយ​ករណី​។​

​ចាប់តាំងពី​ការឆ្លង​ក្នុង​សហគមន៍​បាន​ផ្ទុះឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន មនុស្ស​សរុប​២៧១​នាក់​ហើយ​បាន​ឆ្លងកូវី​ដ​១៩​។​ខេត្ត​ហាយ​ហ្វឿង​ភាគ​ខាងជើង មាន​អ្នក​ឆ្លង​ច្រើន​ជា​គេ​និង​ជា​មជ្ឈមណ្ឌល​​ផ្ទុះ​ជំងឺ​កូវី​ដ​១៩​បច្ចុប្បន្ននេះ គឺ​២០៥​នាក់ បន្ទាប់​មក​ខេត្ត​ក្វាង​នី​ញ​ភាគ​ខាងជើង ចំនួន​៣០ បន្ទាប់​មក​ក្រុង​ហាណូយ​មាន​អ្នក​ឆ្លង​ចំនួន​១៩​នាក់​។​

​ដោយសារ​មិន​ដល់​មួយ​សប្តាហ៍​ផង​វីរុស​ជំងឺ​ផ្លូវដង្ហើម​នេះ​បាន​រាលដាល​ទៅ​កាន់​៨​ខេត្ត​ក្រុង​និង​ចម្លង​មនុស្ស​ជាង​២០០​នាក់ ឥឡូវ​វៀតណាម​បាន​បិទ​សាលារៀន​នៅ​២២​ខេត្ត​មុន​ការ​ឈប់សម្រាក​បុណ្យ​​ចូល​ឆ្នាំ​ថ្មី​របស់​ប្រជាជន​ចិន​-​វៀតណាម ក្រោយ​ពី​ផ្ទុះ​ការឆ្លង​ជា​ចង្កោម​តាំង​ពី​សប្តាហ៍​មុន​មក​។​

​ទោះជា​យ៉ាងណា រដ្ឋ​មន្ត្រី​សុខាភិបាល​វៀតណាម​បាន​និយាយថា ការផ្ទុះ​ជំងឺ​កូវី​ដ​១៩​ចុងក្រោយ​នេះ​ត្រូវបាន​គ្រប់គ្រង​នៅ​តំបន់​ផ្ទុះ​ជំងឺ ហើយ​ពួក​មន្ត្រី​នឹង​ព្យាយាម​ទប់​វា​អោយបាន​នៅ​មុន​ថ្ងៃ​០៦​កុម្ភៈ មុន​​ថ្ងៃ​ចូលឆ្នាំថ្មី ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​១០​កុម្ភៈ​។​

​គណបក្ស​កុំម្មុយនីស្ត​វៀតណាម ដែល​ទើប​ជ្រើសតាំង លោក​ង្វៀន ភូ​ជុង អោយ​កាន់​មុខតំណែង​ដដែល​សំរាប់​អាណត្តិ​ទី​៣ បាន​កាត់បន្ថយ​សមាជ​របស់​ខ្លួន​មួយ​ថ្ងៃ​ចំ​ពេល​មាន​ការផ្ទុះ​ជំងឺឆ្លង​នៅ​ភាគ​ខាង​​ជើង រួម​ទាំង​ក្រុង​ហាណូយ​។​

​បើ​ការផ្ទុះ​នេះ​អាច​ត្រូវ​ទប់​ជាប់ វា​នឹង​ជា​លើក​ទី​៤​ដែល​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​បាន​ជោគជ័យ​៕

​បុគ្គលិក​វេជ្ជសាស្ត្រ​យក​សំណាក​ពី​សិស្ស​នៅ​សាលាបឋមសិក្សា​មួយ​ក្នុង​ក្រុង​ហាណូយ​។​សិស្ស​ប្រមាណ​១.០០០​នាក់​នៅ​សាលា​នេះ ត្រូវធ្វើ​តេ​ស្តិ៍​រក​វីរុស​បន្ទាប់​ពី​រក​ឃើញថា​មាន​សិស្ស​ម្នាក់​នៅ​ទី​នេះ​ឆ្លងកូវី​ដ​១៩

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular