តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានផ្សព្វផ្សាយច្បាប់លក្ខន្តិកៈ កងយោធពលខេមរភូមិន្ទ និងសេចក្តីប្រកាសអន្តរក្រសួង រវាងក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដល់យោធិនគ្រប់រូប ចំណុះបញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការ សឹករងកំពង់ធំ ក្នុងនោះបានផ្តោតលើ ជំពូកទី៤ យោធិនអាជីព ស្ដីពីរយៈពេល នៃការតម្លើងឋានន្តរស័ក្កិ កំណត់ឆ្នាំ តាមឋានន្តរសក្កិ នីមួយៗ ។
