អង្គការ​មូលនិធិ​អភិវឌ្ឍន៍​មុ​ស្លិ​ម​កម្ពុជា ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ៤០០ គ្រួសារ

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ កាលពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២១ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក បេសកម្ម​ពិសេស និង​ជា​ប្រធាន​អង្គការ​មូលនិធិ​អភិវឌ្ឍន៍ មុ​ស្លិ​ម​កម្ពុជា លោក ជា ពិសី អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ មន្ត្រីរាជការ​ជាច្រើនរូប បាន អញ្ជើញ​ចុះ ចែក​អំណោយ ជូន​ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​ខ្វះខាត រស់នៅ​ខណ្ឌ ឫស្សីកែវ ចំនួន ៤០០ គ្រួសារ ក្នុងនោះ សង្កាត់​ច្រាំង​ចំរេះ​១ ចំនួន ១៥០ គ្រួសារ សង្កាត់​ច្រាំង​ចំរេះ ១៥០ គ្រួសារ និង​សង្កាត់​ស្វាយប៉ាក ១០០ គ្រួសារ នៅ​វិហារ​ឥស្លាម គីឡូម៉ែត្រ​លេខ​៩ ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌឫស្សីកែវ​។​

​មន្ត្រីរដ្ឋបាល​ខណ្ឌ បានបញ្ជាក់​ថាៈ អំណោយ​ដែល​ឧបត្ថម្ភ​ពី អង្គការ​មូលនិធិ​អភិវឌ្ឍន៍ មុ​ស្លិ​ម​កម្ពុជា (CMDF) សហការ​រៀបចំ​ដោយ សមាគម​អភិវឌ្ឍន៍ នារី​ឥស្លាម​កម្ពុជា (CIWODA) សមាគម​សម្ព័ន្ធ​យុវជន​មុ​ស្លិ​ម​កម្ពុជា (CMYA) សហភាព​បញ្ញវន្ត​មុ​ស្លិ​ម​កម្ពុជា (CMIU) បានផ្ដល់​ជូន​ប្រជាពលរដ្ឋ ចំនួន ៤០០ គ្រួសារ ក្នុង​មួយ​គ្រួសារ ទទួលបាន​អង្ករ ២០ គីឡូក្រាម ជែ​ល​លាងដៃ មួយ​ដប កន្លះ​លីត្រ និង​ម៉ាស់​មួយ​ប្រអប់ ចំនួន ៥០ ម៉ាស ៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular