រន្ទះបាញ់​ចំនួន​៣៦.៧៤៩​ដង​ក្នុង​រយៈពេល​តែ​១៣​ម៉ោង​ប៉ុណ្ណោះ នៅក្នុង​រដ្ឋ​មួយ​របស់​ឥណ្ឌា

1769
ចែករម្លែក

​ក្រុមមន្ត្រី​បាន​និយាយថា​រដ្ឋ​អាន់​ដ្រា​ប្រា​ដេ​ស នៅ​ភាគខាងត្បូង​នៃ​ប្រទេស​ឥណ្ឌា បាន​កត់ត្រា​ឃើញ​មាន​រន្ទះបាញ់​ចំនួន ៣៦.៧៤៩ ដង​ក្នុង​រយៈពេល​តែ​១៣​ម៉ោង​ប៉ុណ្ណោះ កាលពី​ថ្ងៃ​អង្គារ​ទី​២៤​ខែមេសា​។​

​យោងទៅតាម​ក្រុម​អាជ្ញាធរ​គ្រប់គ្រង​គ្រោះមហន្តរាយ​របស់​រដ្ឋ​នេះ​បានឱ្យដឹងថា​ចំនួន​រន្ទះបាញ់​នេះ គឺមាន​ច្រើន​ខ្លាំង ខុសពី​ធម្មតា និង ដោយសារតែ​មានការ​ប្រែប្រួល “​អាកាសធាតុ​ខ្លាំង​” ។ មនុស្ស​៩​នាក់ ដោយ​រួមទាំង​ក្មេងស្រី​អាយុ​៩​ឆ្នាំ​ម្នាក់ ត្រូវបាន​រន្ទះបាញ់​ស្លាប់ នៅ​រដ្ឋ​នេះ ចាប់តាំងពី​
​ថ្ងៃ​អង្គារ​មក​។​

​លោក គី​ស្ថាន សាន​គូ ដែល​គ្រប់គ្រង​មជ្ឈមណ្ឌល​សង្គ្រោះបន្ទាន់​នៅ​រដ្ឋ​នេះ បាន​ប្រាប់​សារព័ត៌មាន​ប៊ី​ប៊ី​ស៊ីថា
​រន្ទះបាញ់​កើតមាន​ជាធម្មតា​នៅ​ឥណ្ឌា​ក្នុងពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​តាម​រដូវ​។​

​រដូវភ្លៀង​នេះ ចាប់ផ្តើម​ជាធម្មតា​នៅ​ខែមិថុនា​និង​មាន​រហូតដល់​ខែកញ្ញា​។ ប៉ុន្តែ តំបន់​នៅ​រដ្ឋ​នេះ​ឃើញ​កើនឡើង​រន្ទះបាញ់ នៅ​មុនពេល​រដូវភ្លៀង​បានចាប់ផ្តើម​។​

​ក្រុម​អ្នកវិទ្យាសាស្ត្រ​ខ្លះ​ជឿជាក់ថា​ការឡើង​កម្តៅ​ផែនដី បង្កើន​រន្ទះបាញ់​ជា​ញឹកញាប់​៕ ដោយ៖ សុខា

យ៉ាងតិចណាស់​មនុស្ស​២.០០០ បាន​ស្លាប់ ដោយ​រន្ទះបាញ់ នៅ​ឥណ្ឌា រាល់​ឆ្នាំ ចាប់តាំងពី​ឆ្នាំ​២០០៥​មក

ទីតាំងផ្សាយពាណិជ្ជកម្ម