ដោយ៖តារារិទ្ធ/ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាឲ្យគណៈបញ្ជាការឯកភាពរាជធានី-ខេត្តលុបបំបាត់ឱ្យខានតែបានករណីមន្ត្រីពន្លត់អគ្គិភ័យទៅដល់កន្លែងកើតហេតុហើ យមិនធ្វើសកម្មភាពបាញ់ពន្លត់ភ្លើងបែរជានៅតថ្លៃជាមួយជាមួយជនរងគ្រោះពេលខ្លះជនរងគ្រោះគ្មានលុយឲ្យក៏បណ្តោយឲ្យឆេះផ្ទះគ្មានសល់ ។ សម្តេចបានចាត់ទុកថានេះជាកំហុសរបស់សមត្ថកិច្ចពន្លត់អគ្គិភ័យដែលស៊ីប្រាក់ខែរដ្ឋបែរជាមិនបានបំពេញកាតព្ធកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវមិន គួរយកតួនាទីភារកិច្ចរបសើខ្លួនទៅធ្វើអាជីវកម្មនោះទេ ។
សម្តេចក្រឡាហោម ស ខេង បានកត់សម្គាល់បែបនេះក្នុងពេលអញ្ជើញប្រារព្ធទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៥ នៅខេត្តកណ្ដាលនាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ ។ សម្តេចក្រឡា ហោមបានកត់សម្គាល់ឃើញថាក្នុងពេលមានអគ្គិភ័យកើតឡើងម្តងៗអង្គភាពពន្លត់អគ្គិភ័យមិនបានបំពេញភារ កិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវនោះទេ,ឡានទៅដល់ហើយបញ្ឈរច្រូងនៅកន្លែងកើតហេតុហ្នឹងតែអត់ទាន់បាញ់ទេនៅតថ្លៃគ្នាសិន ។
សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា៖«ឡានទៅដល់ហើយបញ្ឈរច្រូងនៅកន្លែងកើតហេតុហ្នឹងតែអត់ទាន់បាញ់ទេ ។ មានភ្លើងផ្លឹបផ្លេតនៅហ្នឹងឡានព្រោង ព្រាតអត់ទាន់បាញ់នៅតថ្លៃគ្នាសិន ។ ឃើញទេអានេះដែលចង់និយាយថាសមត្ថកិច្ចយើងខុសហើយ ប្រតិបត្តិករយើងខុសហើយ មិនត្រូវទេ។អ៊ីចឹងហើយបានថាគ្រប់កន្លែង ជាពិសេសទីប្រជុំជនទីក្រុងគឺត្រូវមើលអាហ្នឹង ។ មានឡាន ឡានរបស់រដ្ឋ ប្រេងរបស់រដ្ឋ លោកស៊ីប្រាក់ខែរដ្ឋការពិតហើយជួនគ្នាប្រាក់ខែតិចតួចយើងយល់បញ្ហាហ្នឹងយើងត្រូវមានគោលនយោបាយលើកទឹកចិត្ត ។ ប៉ុន្តែបងប្អូនមិនត្រូវបំពេញបេសកកម្មដោយយកអាហ្នឹងធ្វើអាជីវកម្មផ្ទាល់ខ្លួនទេ អាហ្នឹងវាអត់ត្រូវទេខុស ។ សូមឱ្យគណៈបញ្ជាការរាជធានី-ខេត្តទាំងអស់យកចិត្តទុកដាក់ដើម្បីត្រួតពិនិត្យបញ្ហាហ្នឹងដោះស្រាយបញ្ហាហ្នឹងកុំឱ្យវាមាន»។
សម្តេចក្រឡាហោម ស ខេង បានថ្លែងទៀតថា«យើងសុខចិត្តថាត្រូវថែមប្រាក់ឧបត្ថម្ភ ឬ ប្រាក់លើកទឹកចិត្តក្នុងករណីមួយៗទៅវិញកុំទៅតថ្លៃ ។ តថ្លៃយ៉ាងម៉េច?គ្នាកំពុងរង គ្រោះ ភ្លើងវាឆេះផ្ទះទៅតថ្លៃថាប៉ុណ្ណេះមក បានយើងបាញ់ឱ្យអាហ្នឹងមិនងាប់គ្នាទៀតហើយបានលុយពីណាឱ្យ បើលុយវានៅក្នុងភ្លើងអស់ហើយ»។
ប្រជាពលរដ្ឋរស់ក្បែរខ្លាំងទំនិញមួយកន្លែងដែលឆេះនៅសង្កាត់ទួលស្វាយព្រៃទី១ កាលពីសប្តាហ៍មុនបានលើកឡើងថានៅយប់កើតហេតុនោះគេឃើញរថយន្តពន្លត់អគ្គិភ័យ មិនតិចជិត ២០ គ្រឿងបានបជ្ឈរនៅកន្លែងកើតហេតុ ប៉ុន្តែឡានដែលបាញ់ទឹកមានប្រមាណ៦ ទៅ ៧ គ្រឿងតែប៉ុណ្ណោះឯមួយចំនួនទៀតបជ្ឈរចោលនៅកន្លែងកើតហេតុ មិនឃើញទៅយកទឹកនោះទេ ។ ក្នុងហេតុការណ៍នោះគេឃើញការបាញ់ពន្លត់អគ្គីភ័យនោះពេលដែលភ្លើងអន់ថយទៅហើយស្រាប់តែអស់ទឹកបាញ់ខណៈដែលឡានទឹកមាន ជិត ២០ គ្រឿងនៅទីនោះ ជាហេតុធ្វើឲ្យអណ្តាតភ្លើងឆេះរាលដាលឡើងវិញរហូតទៅឆេះផ្ទះល្វែងដែលនៅជាប់នោះបន្ថែមទៀត ។ ចំណែករថយន្តពន្លត់អគ្គិភ័យមួយចំនួន ទៀតបែរជាបជ្ឈរចោលនៅផ្លូវម្ខាងទៀតចាំបាញ់ស្កាត់ផ្ទះមួយចំនួនដែលនៅពីក្រោយឃ្លាំងនោះដោយទុកឲ្យអណ្តាតភ្លើងបន្តលេបត្របាក់ផ្ទះនៅជាប់ឃ្លាំងនោះអស់បីល្វែង។
របាយការណ៍របស់នាយកដ្ឋានបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃក្រសួងមហាផ្ទៃបានឱ្យដឹងថាគ្រោះអគ្គិភ័យនៅក្នុងឆ្នាំ ២០២០ កន្លងទៅនេះបានកើតឡើងចំនួនប្រមាណ ៩៣៧ ករណីបណ្ដាលឱ្យមនុស្ស ២៤នាក់ស្លាប់ និង ៣៦នាក់ទៀតរងរបួស។ គ្រោះអគ្គិភ័យឆ្នាំ២០២០ កើនឡើង២២០ករណីបើធៀបនឹងឆ្នាំ២០១៩។ ផ្ទះចំនួន ៧០៧ ខ្នងនិងតូបលក់ដូរចំនួន ៥៩៤ខ្នងព្រមទាំងទ្រព្យសម្បត្តិជាច្រើនទៀតបានរងការឆេះខូចខាត ។ គ្រោះអគ្គិភ័យទាំងនេះត្រូវបានរកឃើញថាភាគគច្រើនបណ្ដាលមកពីផ្ទុះឆ្លង ចរន្តអគ្គិសនីចំនួន ៣៧.៨៨ភាគរយនិងការប្រើប្រាស់ភ្លើង(ចង្ក្រាន ធូប ទៀន)ខ្វះការប្រុងប្រយ័ត្នចំនួន៣២.៣៣ភាគរយ។ចំណែក២៩.៧៧ភាគរយទៀតកំពុងស្ថិតក្រោម ការស្រាវជ្រាវរបស់មន្ត្រីនគរបាលជំនាញ៕