អ្នកការទូតកំពូលរបស់ចិនលោក យ៉ាង យីជិ កាលពីថ្ងៃអង្គារទី០២កុម្ភបានអំពាវនាវអោយចិននិងអាម៉េរិកស្តារទំនាក់ទំនងរបស់គេឡើងវិញ តែលោកក៏បានព្រមានរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនអោយឈប់ជ្រៀតជ្រែកចូលក្នុងបញ្ហាដែលចិនគិតថាជាកិច្ចការផ្ទៃក្នុងរបស់ខ្លួន ដូចជាហុងកុង ទីបេតិ៍ និងស៊ីនជាំង។
