Home ព័ត៌មានជាតិ សន្តិសុខ ម៉ូតូ​បុក​ម៉ូ...

ម៉ូតូ​បុក​ម៉ូតូ បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់ ស្លាប់ និង​យុវជន​ម្នាក់​របួស​

ដោយៈ ស​រិ​ទ្ធ / ស្វាយរៀងៈ ស្ត្រី​ម្នាក់ ជិះ​ម៉ូតូ​បត់​ឆ្វេង ត្រូវ​ម៉ូតូ​មួយគ្រឿង​ទៀត​បុក​បណ្ដាល ឲ្យ​ស្លាប់​ម្នាក់ និង​យុវជន​ម្នាក់ រងរបួស​ស្រាល កាលពី​វេលា​ម៉ោង ៥​និង​៣០​នាទី ល្ងាច​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២១ នៅលើ​ផ្លូវជាតិ​លេខ​១ ត្រង់ចំណុច​ភូមិ​ថ្ម​ស ឃុំ​ស្វាយជ្រំ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច​នគរបាល ស្រុក​ស្វាយជ្រំ បានឱ្យដឹងថា ស្ត្រី​ចំណាស់​រូបនេះ ឈ្មោះ មាស សាមី អាយុ ៥៧ ឆ្នាំ រស់នៅ​ភូមិ​ឃ្មត់ ឃុំ​ស្វាយជ្រំ ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង ជិះ​ម៉ូតូ​ម៉ាក ហុងដា C១២៥ ស៊េរី​ឆ្នាំ​២០០៦ ពាក់​ស្លាក​លេខ ភ្នំពេញ ១R-៨១៩៤​។ ចំណែក​ភាគី ម្ខាង​ទៀត មានឈ្មោះ ឆោម ពិសី ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​នៅ​ភូមិ​ដំណាក់​ក​ន្ទូ​ត ឃុំ​ស្វាយ​យា ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​។​

​អ្នកភូមិ បានឱ្យដឹងថាៈ មុនពេល​កើតហេតុ មាន​ស្ត្រី​ម្នាក់ ជិះ​ម៉ូតូ​លើផ្លូវ​ជាតិ​លេខ​១ ហើយក៏​បាន​បត់​ឆ្វេង ខ្វះ​ការប្រុងប្រយ័ត្ន ស្រាប់​តែមាន​យុវជន​ម្នាក់ ជិះ​ម៉ូតូ​មកដល់ ជាន់​ហ្វ្រាំង​មិនទាន់ ក៏​បុក​យ៉ាង​ពេញទំហឹង បណ្ដាលឱ្យ​ស្ត្រី​ម្នាក់​នោះ ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​។ ចំណែក​ភាគី​ម្នាក់ទៀត រងរបួស​ស្រាល​។​

​ក្រោយមក សមត្ថកិច្ច ចុះមក​ធ្វើ​អន្តរាគមន៍ និង​ធ្វើ​កំណត់ហេតុ ប្រគល់​សព​ទៅ​ឲ្យ​ក្រុម គ្រួសារ និង​បាន​វាស់វែង យក​ម៉ូតូ​ទាំងពីរ​គ្រឿង មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល ស្រុក​ស្វាយជ្រំ ដើម្បី​ដោះស្រាយ តាមច្បាប់​៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular