​ខ្យល់​កន្ត្រាក់​នៅ​ស្រុក​មង្គល​បូរី​រលំ​ផ្ទះ​ខ្ទេច​១​ខ្នង​,​ក្រុង​សិរិ​សោភ័ណ​អស់​ផ្ទះ​៤​ខ្នង​

1260
ចែករម្លែក

​ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​ខ្យល់​កន្ត្រាក់​ទៀតហើយ​គឺ​នៅ​ស្រុក​មង្គល​បូរី រលំ​ខ្ទេច​ផ្ទះ​១​ខ្នង​,​ក្រុង​សិរិ​សោភ័ណ​អស់​ផ្ទះ​៤​ខ្នង ។​គ្រោះធម្មជាតិ​នោះ​កើតឡើង​នៅ​ល្ងាច ថ្ងៃទី ២៧ ឆ្នាំ​២០១៨ ។​
​លោក រ័ត្ន​ដា​ស៊ី​ណង់​អភិបាលស្រុក​មង្គល​បូរី​ឱ្យដឹងថា​ភ្លៀង​១​មេ​ធំ​ជាមួយ​ខ្យល់​កន្ត្រាក់​បាន​បោកបក់​ចំ​ភូមិ គោក​ច្រាប ឃុំ ស្រះ​រាំង ។​ក្នុងនោះ​បណ្តាល​ឲ្យ ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង​ដួលរលំ​។​ផ្ទះ​មាន​ទំហំ ៥​ម៉ែត្រ​គុណ​៧ ម៉ែត្រ មាន​ម្ចាស់ផ្ទះ​ឈ្មោះ មុត ញិ អាយុ ៨៣ ឆ្នាំ ភេទ ស្រី រស់នៅ​ភូមិ​ខាងលើ​។​

លោក​ហ៊ីល​រ៉ា​យ៉ា​អភិបាលក្រុង​សិរីសោភ័ណ​វិញ​និយាយថា​:​នៅ​ល្ងាច​ថ្ងៃទី​២៧​ខែមេសា​នេះដែរ​ក៏មាន​ភ្លៀង​១​មេ​យ៉ាង​ធំ​ជាមួយ​ខ្យល់​កន្ត្រាក់​បាន​បោកបក់​ចំ​៤​ភូមិ​ក្នុង​សង្កាត់​ទឹកថ្លា បណ្តាល​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ខូចខាត​ស្ទើរ​អស់ទាំង​ស្រុង​៤​ខ្នង​។​លោក យ៉ាន់ សុវណ្ណ មេបញ្ជាការ​មូល​ដ្ឋា​ល​កងរាជអាវុធហត្ថ​ក្រុង​សិរីសោភ័ណ​អោយដឹងថា​: ម្ចាស់ផ្ទះ​រងគ្រោះ​មាន​១-​ឈ្មោះ គួ​ន សុ​ផល្លា ភេទ​ស្រី​អាយុ​៤៣​ឆ្នាំ​រស់នៅ​ភូមិ​ភ្នំ​បាក់​សង្កាត់​ទឹកថ្លា ផ្ទះ​ទំហំ​៧,៥​គុណ​៨,​ប៉ើង​ដំបូល​ស័ង្កសី អស់​ចំនួន​២៥​សន្លឹក​។

២-​ឈ្មោះ​ឈួ​យ ឈឿត ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ​រស់នៅ​ភូមិ​និង​សង្កាត់​ទឹកថ្លា ផ្ទះ​៦​គុណ​៨​ម ប៉ើង​ដំបូល​ស​ង្ក័​សី​អស់​ចំនួន​១៤​សន្លឹក​។​៣-​ឈ្មោះ​ឡេង សំណាង ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​រស់នៅ​ភូមិ​ដីឡូត៍​សង្កាត់​ទឹកថ្លា ផ្ទះ​ទំហំ​៦​ម​គុណ​៩​ម ប៉ើង​ដំបូល​ស័ង្កសី​អស់​ចំនួន​៣០​សន្លឹក​។​និង​៤-​ឈ្មោះ​ឯក សុផាត ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​រស់នៅ​ភូមិ​គាប​សង្កាត់​ទឹកថ្លា ផ្ទះ​ទំហំ​៧​ម​គុណ​៩​ម ប៉ើង​ដំបូល​ស័ង្កសី​អស់​ចំនួន​១៦​សន្លឹក​។​

ក្រោយពី​កើតហេតុ​គេ​ឃើញ​មាន​លោក​ហឹ​ល​រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​រួមមាន​កម្លាំង​ចូលរួម​សហការ​ជាមួយ​។​ក្នុងនោះ​មាន នគរបាល​ក្រុង​១​ក្រុម កង​រាជ​អាវុធ​ក្រុង​សិរីសោភ័ណ​១​ក្រុម​កម្លាំង​ប្រជា​ការពារ​មួយចំនួន​ទៀតផង​ដោយបាន​រៀបចំ​ចាត់ចែង​សំរួល​ផ្ទះ​ដែល​ខួច​ខាត​ដោយ​ខ្យល់​កន្ត្រាក់​នៅ​បណ្ដោះអាសន្ន​និង​ធ្វើការ​ជួសជុលផ្ទះ​ដែល​របើក​សង្ក​សី​ឡើងវិញ​៕S/

​ខ្យល់​កន្ត្រាក់​នៅ​ស្រុក​មង្គល​បូរី​រលំ​ផ្ទះ​ខ្ទេច​១​ខ្នង​,​ក្រុង​សិរិ​សោភ័ណ​អស់​ផ្ទះ​៤​ខ្នង​

ទីតាំងផ្សាយពាណិជ្ជកម្ម