ប្រែសម្រួលៈវាសនា/បាងកក៖បណ្តាធនាគារមីយ៉ាន់ម៉ា នៅក្នុងទីក្រុងពាណិជ្ជកម្មយ៉ាងហ្គោន បានបើកដំណើរការឡើងវិញកាលពីថ្ងៃអង្គារទី២កុម្ភៈ បន្ទាប់ពីបញ្ឈប់សេវាហិរញ្ញវត្ថុកាលពីថ្ងៃចន្ទចំពេលយោធានៃប្រទេសនេះធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល ។
សមាគមធនាគារមីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទ បានចេញសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងអនុញ្ញាតអោយសមាជិករបស់ខ្លួនបើកដំណើរការផ្តល់សេវាឡើងវិញ បន្ទាប់ពី សេវាទូរស័ព្ទត្រូវកាត់ផ្តាច់និងសេវាអ៊ិនធឺណិតរអាក់រអួល ជាហេតុនាំអោយអតិថិជនមិនអាចដកប្រាក់តាមទូរATM ឬធនាគារបំរើសេវាហិរញ្ញវត្ថុ នៅពេលប្រជាជនមីយ៉ាន់ម៉ា ផ្អើលនាំគ្នាទៅដកប្រាក់កាលពីថ្ងៃ០១កុម្ភៈ៕
ប្រជាជនមីយ៉ាន់ម៉ា តំរៀបជួររង់ចាំដកប្រាក់ពីធនាគារនិងទូរATM ក្រោយរដ្ឋប្រហារ