Home ព័ត៌មានសំខាន់ៗ មន្ត្រី​អាម៉េ...

មន្ត្រី​អាម៉េរិក​នឹង​សរសេរ​របាយការណ៍​អំពី​ស្ថានភាព​ពិត​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​

ដោយៈ មុនី រ័ត្ន​/​ភ្នំពេញៈ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន​បាន​ប្រាប់​រស្មី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២​ខែកុម្ភៈ​នេះ​ថា​តំណាង​អេ​ហ្វ​ប៊ី​អាយ​(FBI)​និង​មន្ត្រី​ខាង​ផ្នែក​នយោបាយ​រួមទាំង​មន្ត្រី​សរសេរ​របាយការណ៍​ប្រចាំ​ស្ថានទូត​សហរដ្ឋ​អាម៉េរិក​ប្រចាំ​កម្ពុជា​បាន​សន្យា​ជាមួយ​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ថា​នឹង​រៀប ចំ​សរសេរ​របាយការណ៍​អំពី​ស្ថានភាព​ពិត​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​បញ្ជូនទៅ​វ៉ាស៊ីនតោន​ដើម្បី​ឲ្យ​បាន​ជ្រាប ច្បាស់​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​។

ការសន្យា​នេះ​បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន កាលពី​រសៀល​ថ្ងៃទី​១ ខែកុម្ភៈ​នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បន្តថា តំណាង​ភាគី​ស្ថានទូត​អាម៉េរិក ក៏បាន​ឯកភាព​ថា ការវាយតម្លៃ​អំពី​ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​នាពេល​កន្លងមក​ហាក់ដូចជា​មានការ​ភ័ន្តច្រឡំ ខ្វះ​មូលដ្ឋាន​ព័ត៌មាន​ច្បាស់លាស់​មិន​ពិតប្រាកដ ដែល​ធ្វើ​ឲ្យ​ការវាយតម្លៃ​ពុំ​ច្បាស់លាស់​មិនមាន​តម្លាភាព​ជាពិសេស​គឺ​ការយល់ដឹង អំពី​ស្ថានភាព​ពិត​នៅ​កម្ពុជា​មិនទាន់បាន​ច្បាស់លាស់​។

​អ្នកនាំពាក្យ​ដដែល​បន្តថា​គោលបំណង​សំខាន់​នៃ​ជំនួប​ពិភាក្សា​នេះ​គឺ​ការពិគ្រោះ​យោបល់​ដើម្បី​បន្ត​ពង្រឹង​កិច្ចសហការ​រវាង​មន្ត្រី​អនុវត្ត​ច្បាប់​កម្ពុជា​និង​អាម៉េរិក​ក្នុងការ​ប្រយុទ្ធប្រឆាំង​បទឧក្រិដ្ឋ​ឆ្លងដែន​គ្រប់​ប្រភេទ​។​ភាគី​ទាំង​ពីរបាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​សហប្រតិបត្តិកា​រដែ​ល​កើតចេញពី​សកម្មភាព​ស​ហ​ការ​របស់​មន្ត្រី​អនុវត្ត​ច្បាប់​និង​អង្គភាព​អនុវត្ត​ច្បាប់​នៃ​ភាគី​ទាំងពីរ​ដែល​ក្នុងនោះ​មាន​នគរបាលជាតិ​កម្ពុ​ជា និង​ខាង​អាម៉េរិក មាន FBI , HSC និង អាយ ដែល​កន្លងមក​បា​នស​ហ​ការ​គ្នា​បាន​យ៉ាង​ល្អប្រសើរ​។​ភាគី​អាមេរិក​បាន​វាយ តម្លៃ​ថា លទ្ធផល​ទាំងនេះ គឺជា​ផ្នែក​មួយ​យ៉ាងសំខាន់​ឆ្លុះបញ្ចាំង​អំពី​ទំនាក់ទំនង​យ៉ាង​ល្អប្រសើរ​រវាង​កម្ពុជា និង​សហរដ្ឋ​អាម៉េរិក​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ឆាយ​គឹម​ខឿន​បាន​បាន​បន្តថា​ភាគី​ទាំងពីរ​ក៏បាន​យក​ការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ជួញដូរ​មនុស្ស​មក​ពិភាក្សា ដែល​កន្លងមក​ខាង​ក្រសួងការបរទេស​សហ​រដ្ឋ​អាម៉េរិក​បានដាក់​ចេញ​នូវ​អនុសាសន៍​មួយចំនួន​ពាក់ព័ន្ធ​នឹង​ស្ថានភាព​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​។ ដោយ​ក្នុង​កិច្ចពិភាក្សា​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ស្រាយ​បំភ្លឺ​យ៉ាងច្រើន​នូវ​បណ្តា អនុសាសន៍​មួយចំនួន​ពាក់ព័ន្ធ​ដល់​ដែន​សមត្ថកិច្ច​របស់​ន​គ​របាល​ជាតិ ទាំង​ទិដ្ឋភាព​ច្បាប់ ទាំង​ដែន​សមត្ថកិច្ច និង​ទាំង​បទពិសោធន៍ រួមទាំង​ស្ថានភាព​ជាក់ស្តែង​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​។ តាម​ការបកស្រាយ​នេះ ភាគី​អាម៉េរិក​បានទទួល​យក និង​យល់ច្បាស់​អំពី​ស្ថានភាព​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​។​ភាគី​អាម៉េរិក​ក៏បាន​ឯកភាព​ថា​ការវាយតម្លៃ​អំពី​ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​នាពេល​កន្លងមក​ហាក់ដូចជា​មានការ​ភ័ន្តច្រឡំ ខ្វះ​មូលដ្ឋាន​ព័ត៌មាន​ច្បាស់លាស់​មិន​ពិតប្រាកដ ដែល​ធ្វើ​ឲ្យ​ការវាយតម្លៃ​ពុំ​ច្បាស់លាស់​មិនមាន​តម្លាភាព​ជាពិសេស​គឺ​ការយល់ដឹង​អំពី​ស្ថានភាព​ពិត​នៅ​កម្ពុជា​មិនទាន់បាន​ច្បាស់លាស់​។

​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​បន្តថា​ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​បន្ត​កិច្ចសហការ​រួមមានៈ​ជំរុញ​ការផ្លាស់ប្តូរ​ព័ត៌មាន​គ្នា​ឲ្យ​បានច្បាស់លាស់​ជាពិសេស​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​។​ភាគី​អាមេរិក​ស្នើ​ភាគី​កម្ពុជា​ផ្តល់​ទិន្នន័យ​បទល្មើស សភាពការណ៍​បទល្មើស និង​លទ្ធផល​នៃ​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​។ ចំពោះ​ចំណុច​នេះ អគ្គស្នងការ​នគរបាល​ជាតិ​បាន​បើកចំហរ​និង​សន្យា​ផ្តល់ ព័ត៌មាន​ឲ្យ​បាន​ទាន់ពេល​និង​ច្បាស់លាស់​ជូនទៅ​ភាគី​អាម៉េរិក​។​ជំរុញ​កិច្ចសហប្រតិបត្តិការ​គាំទ្រ​លើកកម្ពស់​ជួយ​គ្នា​ក្នុង​ការកសាង​ធនធានមនុស្ស ដោយ​ភាគី​អាម៉េរិក​បាន​សន្យាថា នឹង​ជួយ​បណ្តុះបណ្តាល​ជំនាញ​ស៊ើបអង្កេត​ប្រឆាំង​ការជួញដូរ​មនុស្ស​តាមរយៈ​ប្រព័ន្ធ បច្ចេកវិទ្យា​ទំនើប តាម​សំណូមពរ​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ​៕​សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular