តំណាងអេហ្វប៊ីអាយ(FBI)និងមន្ត្រីខាងផ្នែកនយោបាយរួមទាំងមន្ត្រីសរសេររបាយការណ៍ប្រចាំស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជាបានសន្យាជាមួយនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិថានឹងរៀប ចំសរសេររបាយការណ៍អំពីស្ថានភាពពិតក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជាបញ្ជូនទៅវ៉ាស៊ីនតោនដើម្បីឲ្យបានជ្រាប ច្បាស់អំពីកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា៕
