កាលពីព្រឹក ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ ចៅក្រមនៃសាលាដំបូង ខេត្តបាត់ដំបង បានសម្រេចឃុំខ្លួន ជនសង្ស័យ ចំនួន២នាក់ ដែលជាមុខសញ្ញាមេខ្យល់ នាំពលករខ្មែរឆ្លងដែន ចេញ ចូលទៅកាន់ប្រទេសថៃ ខុសច្បាប់។ ជនទាំង២នាក់នេះ ត្រូវកម្លាំងសមត្ថកិច្ចចម្រុះ ដែលឈរជើងនៅចំណុចច្រករបៀងស្វាយចេក ឃាត់ខ្លួន បាន តាមការឯកភាពពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកាលពីរសៀល ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។