ដោយ: សរិទ្ធ / កណ្ដាល: យុវជនម្នាក់ដែលបានចាប់នារីម្នាក់រំលោភសេពសន្ថវៈរហូត បានសម្រេចបានត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន នៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដោយយោងតាមពាក្យបណ្តឹងឪពុកម្តាយនារីរងគ្រោះ។
ជនសង្ស័យឈ្មោះ វី រ៉ាមី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ ចំណែកនារីរងគ្រោះ មានអាយុ១៩ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។
សមត្ថកិច្ចបញ្ជាក់ថាកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១០ និង ៤៥នាទីយប់នៅចំណុចចំការស្វាយ ស្ថិតក្នុងភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល
យុវជនរូបនេះបានបើកម៉ូតូឌុបនារីម្នាក់ទៅហូបការជាមួយ លុះត្រឡប់មកវិញ ដល់ទីស្ងាត់ទប់នឹងតណ្ហាពុះកញ្ជ្រោលមិនបាន ក៏ចាប់នារីដែលខ្លួនឌុបនោះរំលោភរហូតបានសម្រេច។ លុះ៣ថ្ងៃក្រោយមកក៏ត្រូវបានឪពុកម្ដាយខាងនារីរងគ្រោះប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនយុវជននោះតែម្ដង។
ចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរំលោភសេពសន្ថវៈលើជនរងគ្រោះប្រាកដមែន។
កន្លងមកជនសង្ស័យធ្លាប់បានជាប់ពន្ធនាគារចំនួន១លើកនៅពន្ធនាគារខេត្តកណ្ដាល រយៈពេល១៨ខែពីបទ លួចមានស្ថានទម្ងន់ ក្នុងឆ្នាំ២០១៧ ។
បច្ចុប្បន្នជនសង្ស័យ បានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕